អ៊ីរ៉ង់បាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតចំនួន ៣ ទៅកាន់លំហអាកាស
29/12/2025 08:57
(VOVWORLD) - ក្រោមការឧបត្ថម្ភពីរុស្ស៊ី អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតចំនួន ៣ ដែលផលិតក្នុងស្រុកដោយជោគជ័យទៅកាន់លំហអាកាសនៅថ្ងៃទី២៨ ខែធ្នូ។

ផ្កាយរណបឃ្លាំមើលដែលផលិតក្នុងស្រុកទាំងបីនេះត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសដោយប្រើរ៉ុក្កែត Soyuz ពី Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ី។ ផ្កាយរណបទាំងនោះ ដែលមានឈ្មោះថា Zafar-2, Paya និង Kowsar 1.5 ត្រូវបានរចនាឡើងដោយវិស័យឯកជនរបស់អ៊ីរ៉ង់សម្រាប់គោលបំណងឃ្លាំមើល។ មុននោះ នៅក្នុងខែកក្កដា ឆ្នាំនេះ អ៊ីរ៉ង់ក៏បានបាញ់បង្ហោះផ្កាយរណបមួយទៅកាន់លំហអាកាសដោយជោគជ័យពី Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ីផងដែរ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបសិប្បនិម្មិតសរុបចំនួន ១០ ទៅកាន់លំហអាកាស៕
TAG
VOV/VOVworld/អ៊ីរ៉ង់/បាញ់បង្ហោះ/ផ្កាយរណប/សិប្បនិម្មិត/ចំនួន ៣/លំហអាកាស
Related





