អ៊ីរ៉ង់បន្តបង្កើនសារធាតុ Urani។
26/07/2012 10:36
ថ្ងៃទី២៤កក្កដាប្រធានាធិបតីអ៊ីរង់ Mamoud Ahmadinejad បាន អោយដឹងថា អ៊ីរ៉ង់កំពុងបន្តសកម្មភាពបង្កើនសារធាតុ Urani។

រោងចក្រអគ្គិសនី នុយក្លេអ៊ែរ(Internet). VOV-ថ្លែងមតិក្នុងកិច្ចប្រជុំជាមួយមេដឹកនាំស្មារតីអ៊ីរ៉ង់សម្តេចព្រះសង្ឍរាជ Ali Khamenei និងបណ្តាមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភីបាលនាថ្ងៃទី២៤កក្កដា ប្រធានាធិបតីអ៊ីរង់ Mamoud Ahmadinejad បានអោយដឹងថា អ៊ីរ៉ង់កំពុងបន្ត សកម្មភាពបង្កើនសារធាតុ Urani។អ៊ីរ៉ង់ឲ្យដឹងថា ប្រទេសនេះដំណើរការបង្កើន សារធាតុ Uraniគឺដើម្បីចាក់បញ្ចូនប្រេងឥន្ឋនះទៅក្នុងរ៉េអាក់ទ័រនៃរោងចក្រ អគ្គិសនីនុយក្លេអ៊ែរបែកខាងត្បូងទីក្រុង Bushehr និងបំរើអោយកាព្ព្យាបាលជំងឺរបស់ ជនកើតមហារិកទៀតផង។ ទូរទស្សន៍អ៊ីរ៉ងនាថ្ងៃទី២៥កក្កដាបានផ្សាយកាថ្លែងមតិរបស់ សម្តេចព្រះសង្ឍរាជ Ali Khameneiដែលចាត់ទុកថា បណ្តាវិធានការដាក់ទណ្ឌកម្មនិងកំលាំងគាបសង្កត់ របស់លោកខាងលិចនឹងមិនធ្វើឲ្យអ៊ីរ៉ង់ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ៕
Related






