VOV WorldVOV World
អ៊ីរ៉ង់បដិសេធកសាងមូលដ្ឋាននុយក្លេអ៊ែរក្រោមដី
13/07/2013 08:46
(VOVworld) – នាថ្ងៃទី ១២ កក្កដា រដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធរាល់ការចោទប្រកាន់ របស់អង្គការនយោបាយប្រឆាំងអ៊ីរ៉ង់នៅឯបរទេសមួយ MEK ដែលបានចាត់ទុកថា៖ ប្រទេសនេះបានកសាងមូលដ្ឋាននុយក្លេអ៊ែរក្រោមដី ជិតនឹងទីរួមស្រុក Damavand ខេត្ត Tehran។
អ៊ីរ៉ង់បដិសេធកសាងមូលដ្ឋាននុយក្លេអ៊ែរក្រោមដី
អ៊ីរ៉ង់បានបដិសេធសាងមូលដ្ឋាននុយក្លេអ៊ែរក្រោមដី (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១២ កក្កដា រដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធរាល់ការចោទប្រកាន់របស់ អង្គការនយោបាយប្រឆាំងអ៊ីរ៉ង់នៅឯបរទេសមួយ MEK ដែលបានចាត់ទុកថា៖ ប្រទេសនេះ បានកសាងមូលដ្ឋាននុយក្លេអ៊ែរក្រោមដី ជិតនឹងទីរួមស្រុក Damavand ខេត្ត Tehran។  ថ្លែង មតិចំពោះមុខទីភ្នាក់ងារសារព័ត៌មាន Mehr អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអះអាងថា៖ “ព័ត៌មានពោលខាងលើគឺខុសឆ្គងនិងអ៊ីរ៉ង់ប្រឆាំងជំទាស់ ប្រការនេះ”។ នាថ្ងៃទី ១១ កក្កដា អង្គការប្រឆាំង MEK ប្រចាំនៅប៉ារីស (បារាំង) បានឲ្យ ដឹងថា៖​  គេមាន ភ័ស្តុតាងគួរឲ្យទុកចិត្តអំពីមូលដ្ឋាននុយក្លេអ៊ែរថ្មីដែលអ៊ីរ៉ង់កំពុងកសាង ដោយសម្ងាត់។ មុននេះ ក្រុមប្រឹក្សាតស៊ូជាតិអ៊ីរ៉ង់ (NCRI) ក៏បានចោទប្រកាន់ប្រធានាធិប តីថ្មីរបស់ អ៊ីរ៉ង់ លោក Hassan Rohani ដើតួនាទីដ៏សែនសំខាន់ក្នុងកម្មវិធីកសាងមូលដ្ឋាន នុយក្លេរអ៊ែរសម្ងាត់ក្រោមដីពោលខាងលើ៕