VOV WorldVOV World
អ៊ីរង់អះអាងជាថ្មីម្តងទៀតមិនបោះបង់កម្មវិធីនុយក្លេអែរ
03/10/2012 08:13
(TTX)-អ៊ីរ៉ង់មិនរាថយចំពោះកម្មវិធីអភិវឌ្ឍន៌នុយក្លេអែរ នេះជាសេចក្តីប្រកាស របស់ប្រធានាធិបតី Mahmoud Ahmadinejad ក្នុងបទថ្លែងមតិចំពោះមុខមជ្ឈ​ដ្ឋានអ្នក សាព័ត៌មាននាថ្ងៃទី២តុលានៅទីក្រុង Tehran។ ប្រធានាធិបតី
អ៊ីរង់អះអាងជាថ្មីម្តងទៀតមិនបោះបង់កម្មវិធីនុយក្លេអែរ
ប្រធានាធិបតីអ៊ីរ៉ង់Mahmoud Ahmadinejad (រូបថតៈ Internet) (TTX)-អ៊ីរ៉ង់មិនរាថយចំពោះកម្មវិធីអភិវឌ្ឍន៌នុយក្លេអែរ នេះជាសេចក្តីប្រកាសរបស់ ប្រធានាធិបតី Mahmoud Ahmadinejad ក្នុងបទថ្លែងមតិចំពោះមុខមជ្ឈ​ដ្ឋានអ្នកសា ព័ត៌មាននាថ្ងៃទី២តុលានៅទីក្រុង Tehran។ប្រធានាធិបតី Mahmoud Ahmadinejad អះអាងថា ប្រជាជនអ៊ីរ៉ង់គ្មាននរណាម្នាក់ចង់បោះបង់សិទ្ធអភិវឌ្ឍន៌នុយក្លេអែររបស់ ប្រទេសខ្លួន និងអ៊ីរ៉ងមិនចុះញ៉ម ចំពោះការគាបសង្កត់ពីខាងក្រៅឡើយ។ នៅក្នុង សន្និសីទកាសែតនេះដែរ ប្រធានាធិបតីអ៊ីរ៉ងបានរំលឹកឡើងវិញសេចក្តីប្រកាស ខណៈពេលលោកចូលរួមកិច្ចប្រជុំជាប្រចាំលើកទី៦៧របស់មហាសន្និបាតនៃអ.ស.ប នៅNew York អាមេរិកថា រដ្ឋអ៊ីស្លាមនេះអា​ច​ពិនិត្យការសន្ទនាផ្ទាល់ជាមួយ អាមេរិកដែលស្តីអំពីទំនាក់ទំនងទ្វេភាគីជាមួយលក្ខ័ណជាក់ស្តែង។ តាមលោក បណ្តាទំនាក់ទំនងអន្តរជាតិត្រូវបានកសាងដោយឈរលើគោលការណ៌សន្ទនា សមភាព និងគោរពគ្នាទៅវិញទៅមក៕