VOV WorldVOV World
អ៊ីរ៉ងអំពាវនាវជៀសវាងការលើកឡើងបញ្ហា “ច្របូកច្របល់” គ្នុងកិច្ចចរចានុយក្លែអ៊ែរ
23/12/2013 08:25
(VOVworld)-រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី ២២ធ្នូបានឲ្យដឹងថា
អ៊ីរ៉ងអំពាវនាវជៀសវាងការលើកឡើងបញ្ហា “ច្របូកច្របល់” គ្នុងកិច្ចចរចានុយក្លែអ៊ែរ
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបថតៈ THX/TTXVN) (VOVworld)-រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី ២២ ធ្នូបានឲ្យដឹងថា រាល់កិច្ចចរចារឯកទេសទេសសំដៅពិភាក្សាការអនុវត្តន៍កិច្ច​ព្រម ព្រៀងនុយក្លែអ៊ែរជាប្រវត្តិសាស្រ្តដែលសម្រេចបាននាខែវិច្ឆិកាកន្លងទៅរវាង អ៊ីរ៉ង់ ជាមួយក្រុមP5+1(រួមមានអាមេរិក អង់គ្លេស បារំាង រុស្ស៊ី ចិននិងអាល្លឺម៉ង ដែល កំពុងដំណើរការសន្សឹមសន្សឹម ព្រមទាំងអំពាវនាវភាគីនានាជៀសវាងនូវការ​នាំ ចេញរាល់បញ្ហាដែលអាចនាំមកភាពស្មគ្រស្មាញសម្រាប់កិច្ចចរចារនេះ។ រដ្ឋមន្រ្តី ការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif​ និងតំណាងជាន់ខ្ពស់ទទួល​បន្ទុក គោលនយោបាយកិច្ចការបរទេសសហភាពអ៊ឺរ៉ុប​(EU)លោកស្រី Catherine Ashton បានយល់ព្រមចាប់ផ្តើមឡើងវិញកិច្ចចរចារពោលខាងលើបន្ទាប់ពីបុណ្យណូអែល ឆ្នាំ២០១៣នេះ៕