VOV WorldVOV World
អ៊ីរ៉ង់សង្ឃឹមថាទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់វិស័យនាប៉ុន្មានថ្ងៃខាងមុខ
03/05/2015 08:05
(VOVworld)-អ៊ីរ៉ង់សង្ឃឹមថា ប្រទេសនេះរួមជាមួយ ក្រុម​P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់)
អ៊ីរ៉ង់សង្ឃឹមថាទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់វិស័យនាប៉ុន្មានថ្ងៃខាងមុខ
វងចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 (រូបថតៈ AFP/ TTXVN) (VOVworld)-អ៊ីរ៉ង់សង្ឃឹមថា ប្រទេសនេះរួមជាមួយក្រុម​P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) នឹងទទួលបានសេចក្តីព្រាងដំបូងនៃកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរពេញលេញ១នាប៉ុន្មានថ្ងៃខាងមុខ។ អនុរដ្ឋមន្ត្រីការបរទេស​ អ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងថា តំណាងនៃភាគីទាំងពីរ បានដំណើរ ការចងក្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយ១ ហើយអ្នកជំនាញការរបស់​ អ៊ីរ៉ង់និងក្រុម P5+1 កំពុងពិនិត្យកិច្ចព្រមព្រៀងនេះឡើងវិញ។ ថ្លែងមតិនាថ្ងៃទី ២ឧសភា នៅខាងក្រៅសន្និសីទត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញាមិនផ្សព្វផ្សាយ នុយ ក្លេអ៊ែរ (NPT) នៅទីស្នាក់ការអ.ស.បប្រចំានៅក្រុងញូយ៉ក(អាមេរិក) អនុ រដ្ឋមន្ត្រី  Araqchi បានឲ្យដឹងថា វង់ចរចារខាងមុខនៅតែប្រព្រឹត្តទៅនៅអឺរ៉ុប។         ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន អះអាងថា ក្រុម P5+1 នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដោយ គ្មានការបញ្ជប់សកម្មភាពផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ៕