VOV WorldVOV World
អ៊ីរ៉ង់ដំណើរការកាត់ទោសប្រហារជីវិតចំពោះចារបុរសចំនួន ២ នាក់
20/05/2013 08:30
(VOVworld) – នាថ្ងៃទី ១៩ ឧសភា កាណាល់ទូរទស្សជាតិ អ៊ីរ៉ង់ IRIB បានឲ្យដឹង ថា៖ ប្រទេសនេះបានដំណើរការកាត់ ទោសប្រហារជីវិតចំពោះចារបុរសចំនួន ២ នាក់ ដែលបាន បំរើឲ្យទីភ្នាក់ងារចារកម្មកណ្តាលអាមេរិក (CIA) និងទីភ្នាក់ងារ ចារកម្មអ៊ីស្រាអែល Mossad។
អ៊ីរ៉ង់ដំណើរការកាត់ទោសប្រហារជីវិតចំពោះចារបុរសចំនួន ២ នាក់
(VOVworld) – នាថ្ងៃទី ១៩ ឧសភា កាណាល់ទូរទស្សជាតិអ៊ីរ៉ង់ IRIB បានឲ្យដឹង ថា៖ ប្រទេសនេះបានដំណើរការកាត់ទោសប្រហារជីវិតចំពោះចារបុរសចំនួន ២ នាក់ ដែលបានបំរើឲ្យទីភ្នាក់ងារចារកម្មកណ្តាលអាមេរិក (CIA) និងទីភ្នាក់ងារចារកម្ម អ៊ីស្រាអែល Mossad។ តាមសេក្តីប្រកាសរបស់ការិយាល័យរដ្ឋអាជ្ញា ទីក្រុង Tehran ឲ្យដឹងថា៖ មុខសញ្ញា Mohamed Heydari ត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មាន ចារកម្មសន្តិសុខនិងការសំងាត់ជាតិទៅឲ្យ Mossad ក្នុងបណ្ដាជំនួបដែលបាន ប្រព្រឹត្តទៅនៅខាងក្រៅអ៊ីរ៉ង់។ ក្នុងពេលនោះ មុខសញ្ញា Koroush Ahmadi ត្រូវបាន ចោទប្រកាន់ពីបទផ្តល់ព័ត៌មានលើវិស័យ ផ្សេងៗ ទៅឲ្យ CIA ៕