អ៊ីស្រាអែលធ្វើសមយុទ្ធទ្រងទ្រាយធំ
28/07/2015 09:09
(VOVworld) - នាថ្ងៃទី ២៧ កក្កដា បណ្ដាមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា៖ កងទ័ពនៃប្រទេសនេះបានដាក់ពង្រាយ ទាហានបំរុងរាប់ពាន់នាក់ក្នុងការធ្វើសមយុទ្ធក្រៅផែនការ ក្នុងរយៈពេល ៣ ថ្ងៃ។

អ៊ីស្រាអែលធ្វើសមយុទ្ធទ្រងទ្រាយធំ (Image: VNA) (VOVworld) - នាថ្ងៃទី ២៧ កក្កដា បណ្ដាមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា៖ កងទ័ពនៃប្រទេសនេះបានដាក់ពង្រាយទាហានបំរុងរាប់ពាន់នាក់ក្នុងការ ធ្វើសមយុទ្ធក្រៅផែនការក្នុងរយៈពេល ៣ ថ្ងៃ។ ការធ្វើសមយុទ្ធពោលខាង លើត្រាប់តាម បណ្ដាការវាយប្រហារដោយកាំជ្រួចពីតំបន់ហ្គាស្សានិងតំបន់ ខ្សែព្រំដែនប៉ែកខាង ជើងអ៊ីស្រាអែល។ កងទ័ពជើងអាកាសនិងជើងទឹក អ៊ីស្រាអែលក៏បានចូលរួម សកម្មភាពនេះដែរ។ ការធ្វើសមយុទ្ធរបស់ អ៊ីរស្រាអែលបានប្រព្រឹត្តទៅក្នុងកាលៈទេសៈភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកើនឡើងគិតតាំងពីពេលបណ្ដាការចរចារសន្តិភាពថ្មីៗនេះ ទទួលបរាជ័យ៕
Related





