VOV WorldVOV World
អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបានការព្រមព្រៀងសន្តិសុខ នាខែ មេសា ឆ្នាំ ២០១៤
14/12/2013 08:56
(VOVworld) – នេះគឺជាបទថ្លែងការរបស់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry ក្រោយពី លោកបញ្ចប់ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារ ក្នុងបណ្ដាថ្ងៃទី ១២ និងទី ១៣ ធ្នូ។
អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបានការព្រមព្រៀងសន្តិសុខ នាខែ មេសា ឆ្នាំ ២០១៤
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: VOV) (VOVworld) – អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបានការព្រមព្រៀងសន្តិសុខ នាខែ មេសា ឆ្នាំ ២០១៤។ នេះគឺជាបទថ្លែងការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ក្រោយពីលោកបញ្ចប់ដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារក្នុង បណ្ដាថ្ងៃទី ១២ និងទី ១៣ ធ្នូ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹង ថា៖ នាបច្ចុប្បន្ន ប៉ាឡេស្ទីនិងអ៊ីស្រាអែលសុទ្ធតែយកចិត្តទុកដាក់ដល់ការចរចារ សន្តិភាព។ ភាគីទាំង ២ បានឯកភាពអំពីក្របខ័ណ្ឌសំរាប់បញ្ហាស្នូលក្នុងជំលោះ ដែលអូសបន្លាយក្នុងរយៈពេលរាប់ទសវត្សកន្លងមករវាងប្រទេសទាំង ២ និង នេះគឺជារបៀប វារៈរួមចុងក្រោយសំរាប់ការព្រមព្រៀងពោលខាងលើ។ លោក John Kerry បាន អះអាងថា៖ ភាគីនានាកំពុងខំប្រឹងប្រែងសំដៅធានាសន្តិសុខ របស់អ៊ីស្រាអែល ក៏ដូចជា គោរពអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន ផងដែរ៕