អ៊ីស្រាអែលនិងប៉ាឡេស្ទីនសន្យាខំប្រឹងប្រែងដើម្បីទទួលបានការព្រមព្រៀងសន្តិភាព
31/07/2013 07:07
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសថា៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានយល់ព្រមជួបចរចារជាមួយគ្នាដើម្បីឈានទៅ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈ ពេល ៩ ខែ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៣០ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន ប្រកាសថា៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានយល់ព្រមជួបចរចារជាមួយគ្នាដើម្បីឈាន ទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ក្នុងរយៈ ពេល ៩ ខែ។ ថ្លែងមតិក្នុង សន្និសីទការសែតមួយ រដ្ឋមន្ត្រីការបរទេស John Kerry បានឲ្យដឹងថា៖ ការចរចារខាង មុខអាចត្រូវបានរៀបចំឡើងនាពាក់ កណ្ដាលខែសីហានៅអ៊ីស្រាអែលឬនៅប៉ាឡេស្ទីន។ គោលនៅនៃបណ្ដាវង់ ចរចារខាងមុខគឺសំដៅពិភាក្សាអំពីរាល់បញ្ហាដែលភាគីទាំង ២ ដែលនៅមានការខ្វែងគំនិតសំដៅបញ្ឈប់ជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លោក John Kerry បានទទួលស្គាល់ថា៖ ដំណើរសន្តិភាពខាងមុខមិនងាយស្រួលឡើយ។ ប៉ុន្តែ លោកក៏សង្ឈឹមដែរថា៖ ការព្រមព្រៀងមួយអាចទទួលបាន ក្នុងរយៈពេល ៩ ខែ។ ចំពោះមុខកាយវិការ ពោលខាងលើ អ.ស.ប. សហភាពអឺរ៉ុប (EU) អាមេរិកនិងរុស្ស៊ីបាន គាំទ្រការចាប់ផ្តើមការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនហើយអះអាងថា៖ គេនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅបង្កើតខឿនសន្តិភាពយូរអង្វែង ចីរភាពនៅមជ្ឈឹមបូព៌ារ៕
Related






