អ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការវង់ចរចារលើកទី ២
15/08/2013 08:43
(VOVworld) – នាថ្ងៃទី ១៤ សីហា បណ្ដាអ្នកចរចាររបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានដំណើរការវង់ចរចារលើកទី ២ នៅទីក្រុង Jerusalem សំដៅ ស្វែង រកការព្រមព្រៀងសន្តិភាពមួយ ដែលអាមេរិកបានសង្ឃឹមនឹងទទួល បានក្នុងរយៈ ពេល ៩ ខែ។

បណ្ដាអ្នកចរចាររបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានដំណើរការវង់ចរចារលើកទី ២ នៅទីក្រុង Jerusalem (Image: VOV Online) (VOVworld) – នាថ្ងៃទី ១៤ សីហា បណ្ដាអ្នកចរចាររបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន ដំណើរការវង់ចរចារលើកទី ២ នៅទីក្រុង Jerusalem សំដៅស្វែង រកការព្រមព្រៀងសន្តិ ភាពមួយ ដែលអាមេរិកបានសង្ឃឹមនឹងទទួលបានក្នុងរយៈ ពេល ៩ ខែ។ មន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែលមួយនាក់បានឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សារាល់គោលការណ៍រួមអំពី ការចរចារនិងរបៀបវារៈនៃភាគីនិមួយៗ។ ទន្ទឹមនឹងនោះ ភាគីទាំង ២ បានរៀបចំផែន ការសំរាប់ជំនួបមួយទៀត ដែលនឹង ប្រព្រឹត្តទៅ ក្នុងតំបន់ត្រើយខាងលិច នាពេលខាង មុខនេះ។ ទោះបីជា ខ្លឹមសារនៃ ការចរចារគឺសម្ងាត់ក្តី ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាត់តុកថា៖ ប្រការសំខាន់បំផុតនាបច្ចុប្បន្ននេះគឺដោះស្រាយ បានរាល់បញ្ហា ខាងសន្តិសុខនិងពំ្រដែន។ ដល់ពេលណា បណ្ដាបញ្ហាពោលខាងលើ ត្រូវបាន ដោះស្រាយបណ្ដាទីប្រជុំជនរបស់អ៊ីស្រាអែលមិនមែននៅជាបញ្ហាស្មុគស្មាញ ទៀតឡើយ។ នាថ្ងៃដ៏ដែលចលនា Hamas របស់ប៉ាឡេស្ទីនបានរំលឹកឡើងវិញការប្រឆាំង ជំទាស់របស់ខ្លួនចំពោះបណ្ដាការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ចលនា នេះបានប្រកាសថា៖ ប្រធានាធិបីប៉ាឡេស្ទីន លោក Mahmoud Abbas និងក្រុមចរចាររបស់លោកមិនស្របច្បាប់ទេ៕
Related





