អ៊ីស្រាអែលបានកម្ទេចផ្ទះប៉ាឡេស្ទីននៅតំបន់ West Bank និងJerusalem ខាងកើត
13/12/2020 09:25
(VOVWORLD) - ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ អ៊ីស្រាអែលបានបំផ្លាញឬកាន់កាប់អគាររបស់ជនប៉ាឡេស្ទីនចំនួន ៥២ នៅតំបន់ West Bank និងJerusalem ខាងកើត ដែលបណ្តាលឱ្យមនុស្ស ៨៦០ នាក់រងផលប៉ះពាល់និង ៦៧ នាក់ត្រូវផ្លាស់ទីលំនៅ។

ផ្ទះមួយរបស់ជនប៉ាឡេស្ទីន ត្រូវអ៊ីស្រាអែលកម្ទេច ចោលនៅក្នុងភូមិ Dar Salah តំបន់ West Bank ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០ (រូបថត៖ TTXVN) កាលពីថ្ងៃទី ១២ ខែធ្នូ រដ្ឋាភិ បាលប៉ាឡេស្ទីនបានស្វាគមន៍របាយការណ៍ថ្មីមួយរបស់ការិយា ល័យសម្របសម្រួលអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាកិច្ចការមនុស្សធម៌ (OCHA) ស្តីពីការវាយកម្ទេចផ្ទះជន ប៉ា ឡេស្ទីនរបស់អ៊ីស្រាអែល នៅតំបន់ West Bank និង Jerusalem ខាងកើត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស ប៉ាឡេស្ទីនបានបញ្ជាក់យ៉ាងច្បាស់ថា ការដែលងអ៊ីស្រាអ៊ែល បង្កើនការកាន់កាប់និងការវាយកម្ទេចផ្ទះប៉ាឡេស្ទីនបានរារាំងរាល់ឱកាសដើម្បីសម្រេចបាន នូវសន្តិ ភាព និងស្ថិរភាពនៅក្នុងតំបន់។ យោងតាមរបាយការណ៍របស់ OCHA ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ អ៊ីស្រាអែលបានបំផ្លាញឬកាន់កាប់អគាររបស់ជនប៉ាឡេ ស្ទីន ចំនួន ៥២ នៅតំបន់ West Bank និងJerusalem ខាងកើត ដែលបណ្តាលឱ្យមនុស្ស ៨៦០ នាក់រង ផលប៉ះពាល់និង ៦៧ នាក់ត្រូវផ្លាស់ទីលំនៅ។ នៅថ្ងៃដដែលនេះ អង្គការរំដោះប៉ាឡេស្ទីន (PLO) បានចោទប្រកាន់អ៊ីស្រាអែលពីបទពង្រីកតំបន់តាំងទីលំនៅនៅតំបន់ West Bank ដោយសាងសង់ផ្លូវរាប់សិបរវាងបណ្តាតំបន់តាំងទីលំនៅ។ PLO បានឲ្យដឹងថា ការស្ថាបនាផ្លូវទាំងនេះ គឺជាសញ្ញាច្បាស់មួយថា អ៊ីស្រាអែលកំពុងបន្តផែនការរបស់ខ្លួនក្នុងការបញ្ចូលបណ្តាតំបន់ នៃតំបន់ West Bank៕
Related





