VOV WorldVOV World
អ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះចំបាំងគ្មានអ្នកបើកបររបស់ Hamas
15/07/2014 06:49
(VOVworld) – ​នាថ្ងៃទី ១៤ កក្កដា កងទ័ពអ៊ីស្រាអែលបាន បាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបរដែលឈាន ចូលតំបន់ដែនដីរបស់ប្រទេសនេះពីតំបន់​ Gaza។
អ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះចំបាំងគ្មានអ្នកបើកបររបស់ Hamas
អ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបររបស់ Hamas (Image: VNA) (VOVworld) – ​នាថ្ងៃទី ១៤ កក្កដា កងទ័ពអ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះ គ្មានអ្នកបើកបរដែលឈានចូលតំបន់ដែនដីរបស់ប្រទេសនេះពីតំបន់​ Gaza។  គ្មានជនរងគ្រោះនិងមហន្តរាយណាមួយក្នុងរឿងហេតុនេះទេ។ នេះគឺជាលើក ដំបូង ដែលចលនាឥស្លាម  Hamas របស់ប៉ាឡេស្ទីនប្រើប្រាស់ប្រភេទយន្តហោះ នេះ គិតតាំងពីពេលអ៊ីស្រាអែលបំផុសយុទ្ធនាការយោធា “ការពារខ្សែព្រំដែន” នាថ្ងៃទី ៨ កក្កដា។ តាមតួរលេខស្ថិតិរបស់កងទ័ពអ៊ីស្រាអែល ទោះបីជាគ្មានជន អ៊ីស្រាអែលណាមួយត្រូវស្លាប់ក្តី ប៉ុន្តែ យ៉ាងតិចបំផុតមានជនប៉ាឡេស្ទីនចំនួន ១៧២ នាក់ត្រូវស្លាប់ក្នុងបណ្ដាការវាយប្រហារក្រោមអាកាស់របស់អ៊ីស្រាអែល នាពេលថ្មីៗ នេះ។ ចំពោះមុខស្ថានភាពពោលខាងលើ សហភាពអឺរ៉ុប (EU) បានមានការជួបប្រាស្រ័យជាមួយភាគីនានាក្នុងតំបន់សំដៅដាក់សម្ពាធន៍អំពី បទឈប់បាញ់ភា្លមមួយរំពិចមួយនៅតំបន់ Gaza៕