VOV WorldVOV World
អ៊ីស្រាអែលផ្អាកការផ្ទេរប្រាក់ពន្ឋដល់រដ្ឋអំណាចប៉ាឡេស្ទីន
04/01/2015 08:38
នាយករ្ដមន្រ្តី​​ អ៊ីស្រាអែលលោក​Benjamin Netanyahu បាន សម្រេចថា៖ ផ្អាកការផ្ទេរប្រាក់ពន្ឋ
អ៊ីស្រាអែលផ្អាកការផ្ទេរប្រាក់ពន្ឋដល់រដ្ឋអំណាចប៉ាឡេស្ទីន
​​​​​​​​​​                            ប្រធាន ក្រុមចរចារ ប៉ាឡេស្ទីនលោកSaeb Erekat(រូបថត អិនធឺណែត) Vovworld-មន្រ្តីអ៊ីស្រា​អែល១រូបនាថ្ងៃទី៣មក​រាបានមានប្រសាសន៍ថា៖នាយករ្ដមន្រ្តី​​ អ៊ីស្រាអែលលោក​Benjamin Netanyahu  បានសម្រេចថា៖ ផ្អាកការផ្ទេរប្រាក់ពន្ឋដែល ទទួលបានជារៀងរាល់ខែដល់រដ្ឋអំណាចប៉ាឡេស្ទីន។នេះជាអំពើរតបតវិញការដែល  ប៉ាឡេស្ទីនដាក់ពាក្យសូបចូលរួមអង្គារតុលាការព្រម្មទណ្ឌអន្តរជាតិ(ICC)។តាម កាសែត Haaretzថា៖ចំនួនប្រាក់ពន្ឋជារៀងរាល់ខែមានប្រមាណ១២៧លានដុល្លារ អាមេរិក។តាមផែនការចំនួនប្រាក់នេះនឹងបានផ្ទេរប្រគល់ដល់ភាគី ប៉ាឡេស្ទីននាថ្ងៃទី ២មករាកន្លងទៅ។ប្រាក់ពន្ឋស្មើនឹង២/៣នៃថវិការរបស់រដ្ឋអំណាចប៉ាឡេស្ទីន។មាន ប្រតិកម្មចំ ពោះសេចក្តីសំរេចចិត្តពោលខាងលើប្រធានក្រុមច​រចារ ប៉ាឡេស្ទីនលោក Saeb Erekatបានចោទប្រកាន់ថា៖នេះជាឧក្រិដ្ឋកម្មសង្រ្គាមថ្មី១របស់អ៊ីស្រាអែល៕