VOV WorldVOV World
អ៊ីស្រាអែលផ្អាកការផ្សាភ្ជាប់ឡើងវិញទំនាក់ទំនងជាមួយទួរគី
29/04/2014 06:49
(VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី២៨ មេសាបានសម្រេចចិត្តផ្អាកការ អនុម័តលើកិច្ចព្រមព្រៀងសម្រុះសម្រួល
អ៊ីស្រាអែលផ្អាកការផ្សាភ្ជាប់ឡើងវិញទំនាក់ទំនងជាមួយទួរគី
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកBenjamin Netanyahu (រូបថតៈ AFP/TTXVN) (VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី២៨មេសា បានសម្រេចចិត្តផ្អាកការអនុម័តលើកិច្ចព្រមព្រៀងសម្រុះសម្រួលជាមួយ ទួរគីបន្ទាប់ ពីទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែតានតឹងឡើងទាក់ទិនដល់ព្រឹត្តការណ៍ ទាហានអ៊ីស្រាអែលវាយឆ្មក់ទៅលើនាវា Mavi Marmara ដែលដឹកទំនិញជួយឧបត្ថម្ភ ទៅកាន់តំបន់ Gazaរបស់ប៉ាឡេស្ទីន នា ឆ្នាំ២០១០។ សេចក្តីសម្រេចរបស់លោក​ Netanyahu ទាក់ទិនដល់ការព្រួយបារម្ភ អំពីស្ថានភាពនយោបាយក្នុងប្រទេសនិង សម្ពាធពីបណ្តាកិច្ចចរចារសន្តិភាព ជាមួយប៉ាឡេស្ទីនដែលត្រូវផ្អាកមុននេះ។ ការ ដែលទាហានអ៊ីស្រាអែល វាយ ឆ្មក់ទៅលើនាវា Mavi Marmara បង្កការខឹងសម្បាពី សហគមន៍​អន្តរជាតិ និងរុញច្រានទំនាក់ទំនងរវាងទួរគីជាមួយអ៊ីស្រាអែលធ្លាក់ ចូលក្នុងការ ចម្រុងចម្រាស់កាទូតដ៏ធ្ងន់ធ្ងរ៕

More