VOV WorldVOV World
អ៊ីស្រាអែលអញ្ជើញមៅការសាងសង់ផ្ទះចំនួន១៧០០ខ្នងសំរាប់ជនហ្ស៊ីប។
04/11/2013 09:31
Vovworld-ក្រសួងផ្ទះនៅអ៊ីស្រាអែលនាថ្ងៃទី៣វិច្ឆិកាបានប្រកាសនឹង​អញ្ជើញ​មៅការសាងសង់ផ្ទះជាង១៧០០ខ្នងសំរាប់ជនហ្ស៊ីបនៅដំបន់ត្រើយខាងលិចនិង Jerusalem ខាងកើត។
អ៊ីស្រាអែលអញ្ជើញមៅការសាងសង់ផ្ទះចំនួន១៧០០ខ្នងសំរាប់ជនហ្ស៊ីប។
អ៊ីស្រាអែលអញ្ជើញមៅការសាងសង់ផ្ទះចំនួន១៧០០ខ្នងសំរាប់ជនហ្ស៊ីប។ (VOV)         Vovworld-ក្រសួងផ្ទះនៅអ៊ីស្រាអែលនាថ្ងៃទី៣វិច្ឆិកាបានប្រកាសនឹង​អញ្ជើញ​មៅការសាងសង់ផ្ទះជាង១៧០០ខ្នងសំរាប់ជនហ្ស៊ីបនៅដំបន់ត្រើយខាងលិចនិង Jerusalem ខាងកើត។ កាយវិការពោលខាងលើបានប្រព្រឹត្តទៅមុននឹងដំណើរ​ ទស្សន​​កិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry សំដៅការចរចារ​ផ្ទាល់រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ប្រតិកម្មចំពោះផែនការនេះ ប៉ាឡេស្ទីន បាន​ព្រមាននឹងនាំករណីនេះចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។ ក្នុង​ពេលនោះ ថ្លែងមតិនៅទីក្រុងគែជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរ​ ទស្សន​កិច្ចនៅមជ្ឈឹមបូព៌ា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន​ សង្កត់​ធ្ងន់ថា វ៉ាស៊ីនតោនសន្យាជួយឧបត្ថម្ភសំដៅទទួលបានកិច្ចព្រមព្រៀង​សន្តិ ភាព​មួយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ប៉ុន្តែអ្នកប្រមុខផ្នែកការ​ទូតអាមេរិក​ក៏ទទួលស្គាល់ថាភាពតានតឹងនាពេលថ្មីៗនេះដែលទាក់ទិនដល់​គោល​នយោបាយ​ ស្នាក់នៅរបស់ Tel Aviv អាចបណ្ដាលការខូចខាតដល់ការខំប្រឹងប្រែងសម្រុះ​ សម្រួល​នៅមជ្ឈឹមបូព៌ាផងដែរ៕