VOV WorldVOV World
អង្គភាពអាជីវកម្មបារាំងវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម
25/09/2013 08:34
(VOVworld) – នេះគឺជាការវាយតំលៃរបស់បណ្ដាអាជីវករ បារាងនិងជនវៀតណាមនៅបារាំងដែលត្រូវបាននាំចេញ ក្នុងពិធីប្រគល់វត្ថុអនុស្សារវរីយ៍សញ្ញា “ដើម្បីបុព្វហេតុ អភិវឌ្ឍន៍ផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាម” ដែលបាន ប្រព្រឹត្តទៅ នាថ្ងៃទី ២៤ កញ្ញា នៅទីក្រុង ប៉ារីស (បារាំង)។
អង្គភាពអាជីវកម្មបារាំងវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម
ពិធីប្រគល់វត្ថុអនុស្សារវរីយ៍សញ្ញា “ដើម្បីបុព្វហេតុអភិវឌ្ឍន៍ផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាម” (Image: Vietnam+) (VOVworld) – បរិយាកាសវិនិយោគរបស់វៀតណាមកាន់តែត្រូវបានកែលំអរពីមួយថ្ងៃ ទៅមួយថ្ងៃដោយមានគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងប្រភពធនធាន មនុស្សមានគុណភាពខ្ពស់។ នេះគឺជាការវាយតំលៃរបស់បណ្ដាអាជីវករបារាងនិង ជនវៀតណាមនៅបារាំងដែលត្រូវបាននាំចេញក្នុងពិធីប្រគល់វត្ថុអនុស្សារវរីយ៍សញ្ញា “ដើម្បីបុព្វហេតុអភិវឌ្ឍន៍ផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាម” ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ២៤ កញ្ញា នៅទីក្រុង ប៉ារីស (បារាំង)។ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម លោក Vu Huy Hoang ក៏បានចូលរួមពិធីនេះ។ អាជីវករជាជនបារាំងម្នាក់ លោក Jaques de Chateauvieux បានចាត់ទុកថា៖ បរិយាកាសវិនិយោគនៅវៀតណាម ត្រូវបាន កែលំអរជាច្រើន ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក អាស្រ័យទៅលើបណ្ដា ឯកសារគត្តិយុត្ដដែលកំណត់យ៉ាងច្បាស់ ណាស់អំពីរបៀបដំណើរការវិនិយោគ សំរាប់អង្គភាពអាជីវកម្មនានា ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរៀបចំដ៏ល្អនិងស្ថិរភាពនៃ គោលនយោបាយទាក់ទាញការវិនិយោគបានបង្កលក្ខណៈងាយស្រួលសំរាប់អង្គ ភាពអាជីវកម្មបរទេស។ គុណភាពនៃប្រភព ធនធានមនុស្សវៀតណាមក៏ត្រូវបាន លោក Chateauvieux វាយតំលៃខ្ពស់ ជាពិសេស ក្នុងការគ្រប់គ្រងអង្គភាពអាជីវកម្ម និងការលើកឡើងរាល់ការផ្តើមគំនិតមានចរិលក្ខណៈច្នៃប្រឌិត។ តាមលោក Chateauvieux ថា៖ បណ្ដាអង្គភាព​អាជីវកម្មបារាំងប្រចាំនៅវៀតណាមបានខំប្រឹង ប្រែងអស់ពីកំលាំងកាយចិត្តសំដៅធ្វើឲ្យទីផ្សារបរទេសទទួលស្គាល់គុណភាពនៃ ផលិតផលដែលមានប្រភពពីវៀតណាម៕