VOV WorldVOV World
អង្គភាពអាជីវកម្មសិង្ហបុរីយកចិត្តទុកដាក់វិនិយោគចូលខេត្ត Vinh Phuc
19/07/2014 08:50
(VOV)_នៅក្នុងសិក្ខាសាលាជំរុញវិនិយោគចូលមកខេត្ត Vinh Phuc (ភាគ​ខាងជើងវៀតណាម) ដែលត្រូវបានរៀបចំឡើងនៅសិង្ហបុរី នាថ្ងៃទី ​១៨ កក្កដា ​
អង្គភាពអាជីវកម្មសិង្ហបុរីយកចិត្តទុកដាក់វិនិយោគចូលខេត្ត Vinh Phuc
ខេត្ត Vinh Phuc (baodautu.vn) (VOV)_នៅក្នុងសិក្ខាសាលាជំរុញវិនិយោគចូលមកខេត្ត Vinh Phuc  (ភាគ​ខាង ជើងវៀតណាម) ដែលត្រូវបានរៀបចំឡើងនៅសិង្ហបុរី នាថ្ងៃទី ​១៨ កក្កដា ​ដំណាង របស់ក្រុមហ៊ុនសិង្ហបុរីជាច្រើន បានសម្ដែងការយកចិត្ត​ទុកដាក់ជាច្រើន  ចំពោះ បរិយាកាសវិនិយោគនៅខេត្ត Vinh Phuc។ ​លោក ​Ricky Tan ប្រធានក្រុមប្រឹក្សារ អភិបាលនៃសម្ព័ន្ធក្រុមហ៊ុនអប់រំ Kinder World បានអោយដឹងថា៖​សម្ព័ន្ធក្រុមហ៊ុន​បានវិនិយោគទឹកប្រាក់​ចំនួន​៤០លានដុល្លារអាមេរិក ដើម្បីកសាងនិងដាក់អោយ ដំណើការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និង ខេត្ត Binh Duong។ និងតាមគំរោង ១០ឆ្នាំខាងមុខនេះ Kinder World នឹងវិនិយោគ​ ទឹកប្រាក់​ចំនួន១០០លានដុល្លារអាមេរិកថែមទៀត ចូលមកខេត្ត Vinh Phuc ដែរ៕