អង្គភាពអាជីវកម្មសកម្មជួយឧបត្ថម្ភអ្នកនេសាទចេញទៅសមុទ្រ
04/06/2014 10:40
(VOV)_នារសៀលថ្ងៃទី៣ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai និងធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម
អង្គភាពអាជីវកម្មសកម្មជួយឧបត្ថម្ភអ្នកនេសាទចេញទៅឆ្ងាយពីឆ្នេរសមុទ្រដើម្បីនេសាទ (giaoduc.net.vn) (VOV)_នារសៀលថ្ងៃទី៣ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai និងធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម បានរៀបចំ ជំនួប ប្រាស្រ័យស្ដីពីការលាតត្រដាងអនុវត្តកម្មវិធីឥណទានធ្វើអាជីវកម្មជលផលនៅឆ្ងាយ ពីឆ្នេរ សមុទ្រ ឆ្នាំ ២០១៤។ ធនាការពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀត ណាម (BIDV) បានត្រៀមរៀបចំកញ្ចប់ឥណទានចំនួន៣លានលានដុង សំរាប់អ្នក នេសាទ ចេញទៅលំហរសមុទ្រ។ លោក Pham Quang Tung អគ្គនាយករង BIDV បានអោយដឹងថា៖ “ កម្មវិធីបានប្រមូលផ្តុំអាទិភាពឲប្រជាជនខ្ចីទុនដើម្បីដំឡើងនាវាសំបកដែក និងសម្ភារះថ្មី។ BIDV នឹងដាក់ការប្រាក់កំរិត២ដល់៣%/ឆ្នាំ។ ចំពោះបណ្ដាអ្នកដំ ឡើងនាវាថ្មី BIDV នឹងលៃទុកកំរិតការប្រាក់០%ក្នុងឆ្នាំដើមដំបូង។” នាថ្ងៃនេះដែរ សម្ព័ន្ធរក្រុមហ៊ុនភាគហ៊ុន Sunhous នៅរដ្ឋធានីហាណូយបាន រួមសហការជាមួយសម្ព័ន្ធយុវជនខេត្ត Quang Ngai និងគណៈកម្មាធិការប្រជាជន ស្រុក Ly Son បានរៀបចំការប្រគល់អំណោយចំនួន២៥០ចំណែកសំរាប់ប្រជាជន អ្នកនេសាទ ដែលកំពុងជួបការលំបាកនៅស្រុកកោះ Ly Son៕
Related





