VOV WorldVOV World
អង្គភាពអាជីវកម្មថៃចង់បង្កើនវត្តមាននៅវៀតណាម
15/08/2013 08:49
VOV-នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ (TTC) នៅទីក្រុងហូជីមិញ Malinee Harnboonsong បានចាត់ទុកវៀតណាមជាដំបន់ដីមានឱកាសជាច្រើនពិសេសគឺ​ទីក្រុងហូជីមិញ។
អង្គភាពអាជីវកម្មថៃចង់បង្កើនវត្តមាននៅវៀតណាម
អង្គភាពអាជីវកម្មថៃចង់បង្កើនវត្តមាននៅវៀតណាម (Image: Vietnamplus) VOV-នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ (TTC) នៅទីក្រុងហូជីមិញ Malinee Harnboonsong បានចាត់ទុកវៀតណាមជាដំបន់ដីមានឱកាសជាច្រើនពិសេសគឺ​ទីក្រុងហូជីមិញ។ តាម លោកស្រី Malinee ថា​មជ្ឈដ្ឋានវិនិយោគិនថៃមិនគប្បី​បង្កើត​អង្គភាព​អាជីវកម្មដើម្បីតែ សំរាប់ធ្វើអាជីវកម្មប្រភពធនធានធម្មជាតិនៅវៀតណាមប៉ុណ្ណោះទេគឺថែមទាំងត្រូវ សហប្រតិបត្តិការជាមួយវៀតណាមតាមរយៈសាជីវកម្មដើម្បី​បង្កើត​បរិយាកាសអាជីវកម្ម ស្និទ្ធស្នាល។​លោកស្រី Malinee បានឲ្យដឹងថា ថៃចង់​ឲ្យបង្កើនវត្តមាននៅទីផ្សារវៀតណាម។ តាមការស្ថិតិថា​នៅឆមាសទី១ឆ្នាំនេះ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់​ថៃទៅវៀតណាម បានកើនឡើង២,២៦% ឡើងប្រមាណ៣ពាន់៣រយលានដុល្លារ​អាមេរិកក្នុងពេលដែលការ នាំចូលបានកើនឡើង២៦%ឡើងជិត១ពាន់៧រយលាន​ដុល្លារអាមេរិក៕