អង្គការអន្តោប្រវេសន៍អន្តរជាតិក្លាយទៅជាស្ថាប័នក្រោមឪវាទអ.ស.ប
26/07/2016 10:26
(VOVworld) - មហាសន្និបាតអ.ស.ប នាថ្ងៃទី២៥ កក្កដា បានឯកភាពអនុម័តលើសេចក្ដីសំរេចចិត្តស្ដី អំពីការនាំអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ក្លាយទៅជាស្ថាប័នក្រោមឪវាទអ.ស.ប។
សកម្មភាពរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិ (រូបថត៖haiti.iom.int) (VOVworld) - មហាសន្និបាតអ.ស.ប នាថ្ងៃទី២៥ កក្កដា បានឯកភាពអនុម័តលើ សេចក្ដីសំរេចចិត្តស្ដីអំពីការនាំអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ក្លាយទៅជា ស្ថាប័នក្រោមឪវាទអ.ស.ប។តាមសេចក្ដីប្រកាសសារព័ត៌មានរបស់អគ្គនាយក I OM លោក William Lacy Swing បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពពិភពលោកនា បច្ចុប្បន្ន កិច្ចព្រមព្រៀងពោលខាងលើបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ ប្រទេសសមាជិកអ.ស.បទាំងអស់សំដៅធានាឲ្យសកម្មភាពអន្តោប្រវេសន៍មាន លក្ខណៈមនុស្សសាស្ត្រនិងសណ្ដាប់ធ្នាប់ល្អច្រើនជាងមុន។សេចក្ដីសំរេចចិត្ត ដែលទើប នឹងបានអនុម័តពោលខាងលើ មានអត្ថន័យបើកផ្លូវដើម្បីអគ្គលេខា ធិការអ.ស.ប លោក Ban Ki-moon និងអគ្គនាយកលោក Swing ចុះហត្ថលេខាលើ កិច្ចព្រម ព្រៀងមួយនៅសន្និសីទជាន់ខ្ពស់អំពីជនភៀសខ្លួននិងជនចំណាកស្រុក ដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ កញ្ញាខាងមុខ៕
Related





