VOV WorldVOV World
អង្គការសហប្រជាជាតិរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោកលើកទី២
06/05/2015 04:49
Vovworld-នាថ្ងៃទី៥ឧសភា នៅទីស្ដីការអង្គការ សហប្រជាជាតិនៅទីក្រុង New York អាមេរិក មហាសន្និបាតអង្គការ
អង្គការសហប្រជាជាតិរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោកលើកទី២
អង្គការសហប្រជាជាតិរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោកលើកទី២ (un.org)         Vovworld-នាថ្ងៃទី៥ឧសភា នៅទីស្ដីការអង្គការសហប្រជាជាតិនៅទីក្រុង New York អាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៩បាន ​រៀបចំដ៏មហោឡារឹកពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសង្គ្រាមលោក​លើក ទី២ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិរួមជា​មួយ ឯកអគ្គរដ្ឋទូតភារធារីដំណាងនៃប្រទេសសមាជិកចំនួន១៩៣។ ថ្លែងមតិ​នៅ​ពិធី នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានគោរព​រំលឹក គោលគំនិតមនុស្សសាស្ត្ររបស់អ្នកបង្កើតអង្គការនេះ នោះគឺនាំមនុស្ស​លោករួច ផុតពីការភ័យខ្លាចនៃសង្គ្រាមនិងកសាងអនាគតកាន់តែភ្លឺស្វាងជាង​សំរាប់ជំនាន់ អនាគត។ លោកបានអំពាវនាវសហគមន៍អន្តរជាតិរំលឹកដល់អ្នក​ដែលបាន ពលីកម្មដើម្បីជីវភាពរស់នៅសន្តិភាពនិងរួមគ្នាដើម្បីគោលគំនិតដ៏ខ្ពង់ខ្ពស់នៃការ បង្កើតអង្គការសហប្រជាជាតិក្លាយទៅជាការពិត៕