អង់គ្លេសនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន
18/06/2014 08:47
(VOVworld)-នាថ្ងៃទៅ១៧មិថុនា អង់គ្លេសនិងចិនបាន ចុះហត្ថលេខានិងប្រកាសកិច្ច ព្រមព្រៀងសហប្រតិ បត្តិការមួយចំនួន លើបណ្តាវិស័យដូចជា ថាមពល ហិរញ្ញវត្ថុ- ធនាគារ វប្បធម៌អប់រំ ។ល។

អង់គ្លេសនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទៅ១៧មិថុនា អង់គ្លេសនិងចិនបានចុះហត្ថលេខានិងប្រកាសកិច្ច ព្រមព្រៀងសហប្រតិបត្តិការមួយចំនួន លើបណ្តាវិស័យដូចជា ថាមពល ហិរញ្ញវត្ថុ- ធនាគារ វប្បធម៌អប់រំ ។ល។ ដោយមានតម្លៃ១៤ពាន់លានផោន ក្នុងឱកាសដំណើរ ទស្សនកិច្ច ជាផ្លូវការរបស់នាយករដ្ឋមន្រ្តីចិនលោក Li Keqang ទៅកាន់អង់គ្លេស សំដៅកែលំអរ ទំនាក់ទំនងទ្វេភាគី និងធានារាល់ឱកាសវិនិយោគរបស់ចិននៅអង់ គ្លេស។ ក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា មានកិច្ចសន្យាមាន តម្លៃជាង ១១,៨ពាន់លានផោន របស់សម្ព័ន្ធក្រុមហ៊ុនប្រេង PB អង់គ្លេស ដែលផ្គត់ ផ្គង់ឧស្ម័នដុត ធម្មជាតិឲ្យចិនក្នុងរយៈពេល២០ឆ្នាំ។ ក្រុមហ៊ុនវិនិយោគ Minsheng របស់ចិនក៏បាន ប្រកាសបើកទីស្នាក់ការនៅទីក្រុងឡុង ដោយចំនួនទុនវិនិយោគ ចំនួន១,៥ពាន់លានដុល្លារ អាមេរិក៕
Related





