អង់គ្លេសនិងអឺរ៉ុបចរចាគ្នាពេញមួយយប់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
24/12/2020 11:19
(VOVWORLD) - អ្នកនាំពាក្យរបស់ EC លោក Eric Mamer បានលើកច្បាស់ថាក្រុមអ្នកចរចា Brexit នៃភាគីទាំងពីរ នឹងបន្តធ្វើការពេញមួយយប់ហើយសង្ឃឹមថា ភាគីទាំងពីររំពឹងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នៅចំយប់ថ្ងៃបុណ្យណូអែល។

ទង់ជាតិនៃសហភាពអ៊ឺរ៉ុបនិងទង់ជាតិអង់គ្លេសកំឡុងពេលហែក្បួនរបស់សកម្មជននៅ Brighton ភាគខាងត្បូងប្រទេសអង់គ្លេស - (រូបថត៖ AFP / VNA) មន្រ្តីសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស កំពុងខិតខំយ៉ាងខ្លាំងដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយចក្រភពអង់គ្លេស ដោយមានការចរចារគ្នាពេញមួយយប់។ នៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យរបស់ EC លោក Eric Mamer បានលើកច្បាស់ថាក្រុមអ្នកចរចា Brexit នៃភាគីទាំងពីរ នឹងបន្តធ្វើការពេញមួយយប់ហើយសង្ឃឹមថា ភាគីទាំងពីររំពឹងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នៅចំយប់ថ្ងៃបុណ្យណូអែល បន្ទាប់ពីក្រុមអ្នកចរចាបានឯកភាពគ្នាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងមួយ រួមមានបទបញ្ញត្តិស្តីពីសិទ្ធិនេសាទផងដែរ៕
Related






