VOV WorldVOV World
អង់គ្លេសបញ្ជាក់នូវករណីឆ្លងវីរុស Zika ចំនួន៤គិតតាំងពីដើមឆ្នាំមក
11/02/2016 09:15
(VOVworld) - ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស (PHE) នាថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា មានយ៉ាងហោច ណាស់មនុស្សចំនួន៤នាក់ត្រូវឆ្លងវីរុស Zika នៅប្រទេស នេះចាប់តាំងពីខែមករាមក
អង់គ្លេសបញ្ជាក់នូវករណីឆ្លងវីរុស Zika ចំនួន៤គិតតាំងពីដើមឆ្នាំមក
(VOVworld) - ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស (PHE) នាថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា មានយ៉ាងហោចណាស់មនុស្សចំនួន៤នាក់ត្រូវឆ្លងវីរុស Zika នៅ ប្រទេសនេះចាប់តាំងពីខែមករាមក ហើយបរិមាណនេះអាចបន្តកើនឡើងនៅពេល ប្រជាពលរដ្ឋវិលត្រឡប់មកប្រទេសវិញក្រោយពីទៅទេសចរណ៍នៅតំបន់អាសន្ន រោគនៅអាមេរិកឡាទីនដូចជាកូឡុំប៊ី វេណេហ្ស៊ុយអេឡា និងម៉ិកស៊ិក។ ប៉ុន្តែ លោកស្រី Dilys Morgan សមាជិកមួយនាក់នៃ PHE បានចាត់ទុកថា លទ្ធ ភាពឆ្លង វិរុស Zika នៅអង់គ្លេសគឺទាបណាស់ ដោយសារប្រភេទមូស Aedes ឆ្លង វីរុសនេះ ត្រឹមតែរស់នៅក្នុងតំបន់ត្រូពិចប៉ុណ្ណោះ បើទោះបីជាមានភស្តុតាងសរ ឲ្យឃើញថា  វីរុស Zika អាចឆ្លងតាមផ្លូវភេទក៏ដោយ៕