VOV WorldVOV World
អ្នកជំនាញការច្បាប់របស់អ.ស.បវាយតំលៃខ្ពស់ចំពោះសាលក្រមរបស់តុលាការ PCA ស្ដីអំពីជំលោះ នៅសមុទ្រខាងកើត
05/08/2016 07:01
(VOVworld) - សាលក្រមដែលត្រូវបានប្រកាសនាថ្ងៃ ទី១២ កក្កដា កន្លងទៅស្ដីអំពីបញ្ហាសមុទ្រខាងកើត របស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែរ បានបង្កើត ឡើងបុព្វបទនិងមូលដ្ឋានគតិយុត្តដើម្បីភាគីទាក់ទិន នានាក្នុងតំបន់បន្តពិភាគ្សានិងសហប្រតិបតិ្តការនាពេលអនាគត។
(VOVworld) - សាលក្រមដែលត្រូវបានប្រកាសនាថ្ងៃទី១២ កក្កដា កន្លងទៅស្ដី អំពីបញ្ហាសមុទ្រខាងកើតរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែរ បានបង្កើតឡើង បុព្វបទនិងមូលដ្ឋានគតិយុត្តដើម្បីភាគីទាក់ទិននានាក្នុងតំបន់បន្តពិភាគ្សានិងសហ ប្រតិបតិ្តការនាពេលអនាគត។នេះជាការអះអាងរបស់លោក Sean D. Murphy សាស្ត្រាចារ្យច្បាប់នៅមហាវិទ្យាល័យ George Washington ប្រទេសអាមេរិក ព្រមទាំង ជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិរបស់អ.ស.ប។ក្នុងក្របខ័ណ្ឌជំនួប ពិភាគ្សាអំពីច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២៩ កក្កដា នៅទីស្នាក់ ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ សាស្ត្រាចារ្យ Sean D.Murphy បាន ថ្លែងបទអន្តរាគមស្ដីអំពីច្បាប់អន្តរជាតិនិងជំលោះទាក់ទិន ដល់កោះសមុទ្រ ជាក់ ស្ដែងគឺករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ ជំលោះនៅសមុទ្រ ខាងកើត។ សាស្ត្រាចារ្យ Sean D.Murphy ថ្លែងបទអន្តរាគមស្ដីអំពីច្បាប់អន្តរជាតិនិងជំលោះទាក់ទិនដល់ កោះសមុទ្រ (រូបថត៖TTXVN) ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងហ្សឺណែវស្ដីអំពីឥទ្ធិពលនៃសាលក្រមនាថ្ងៃទី១២ កក្កដា របស់ តុលាការ មជ្ឈត្តកម្មទីក្រុងឡាអ៊ែរ សាស្ត្រាចារ្យ Murphy បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់នៃសាលក្រមរបស់តុលាការមជ្ឈត្តកម្ម ដោយសារសាលក្រមនេះ មិនត្រឹម តែប្រើប្រាស់អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ប៉ុណ្ណោះ ទេ ថែម ទាំងប្រើប្រាស់ច្បាប់អន្តរជាតិនិយាយរួមដើម្បីបកស្រាយអំពីការកំណត់ នៃអនុ សញ្ញាពោលខាងលើ ក៏ដូចជាបញ្ហាដទៃទៀតស្ដីអំពីច្បាប់អន្តរជាតិលើ គ្រប់វិស័យ ដែលមានការទាក់ទិន។ដោយហេតុនេះ សាលក្រមរបស់តុលាការ មជ្ឈត្តកម្មអាច ត្រូវបានប្រើប្រាស់ដូចជាទំលាប់ប្រតិបត្តិមួយក្នុងច្បាប់អន្តរជាតិ សំរាប់ករណី បណ្ដឹងនាពេលអនាគត៕

More