VOV WorldVOV World
អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត
05/06/2014 11:21
Vovworld-លោក Vinod Anand មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិ Vivekananda (VIF) ទើបនឹងមានបទសសេរលើកេហទំព័រ merinews.com
អ្នកជំនាញការឥណ្ឌាអ៊ីតាលិអាហ្សង់ទីនរិះគន់អំពើរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត
        Vovworld-លោក Vinod Anand មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិ Vivekananda (VIF) ទើបនឹងមានបទសសេរលើកេហទំព័រ merinews.com នាថ្ងៃ​ទី​​៤មិថុនារិះគន់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ក្នុងដំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ លោក Vinod Anand ចាត់ទុកថា ចិនបាននាំចេញការទាមទាអធិបតេយ្យភាពនៅសមុទ្រ​ខាង​ កើត​ដោយផ្អែកទៅលើរបស់ដែលហៅថា ខ្សែ៩កំណាត់ ដែលគ្មានមូលដ្ឋាន​ កត្តិយុត​រឺប្រវត្តិសាស្ត្រ ដោយហេតុនេះគ្មានគោលការណ៍រឺទម្លាប់អន្តរជាតិណា​ យល់​ព្រមឡើយ។         ស្ដីពីបញ្ហានេះ​លោក Andrea Margeletti ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ​អន្តរជាតិ​អ៊ីតាលីបានចាត់ទុកថា ប៉េកាំងកំពុងប្រើប្រាស់កំលាំងយោធាដើម្បី​ប្រឈម​មុខនឹង ប្រទេសណាកំពុងមានជំលោះជាមួយគេ។ ប្រការនេះបណ្ដាល​ភាពតានតឹងមិន ត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងដំបន់ទាំងមូល​ទៀតផង។ លោក Margeletti បានចាត់ទុកថា ការដោះស្រាយភាពតានតឹងនៅ​សមុទ្រ​ខាងកើតមិនត្រឹម តែដោយផ្លូវការទូតរវាងប្រទេសមានជំលោះប៉ុណ្ណោះទេ  ថែមទាំងត្រូវការមានការ ជ្រៀតជ្រែករបស់ភាគីជាច្រើនទៀតផង។         នៅពិធីជួបសំណេះសំណាលអំពីវៀតណាមនាថ្ងៃទី៤មិថុនា អ្នកជំនាញ​ការ Juan Carlos Minghetti ពីមជ្ឈមណ្ឌលស្រាវជ្រាវអំពីសេដ្ឋកិច្ចនិងសង្គម​របស់អាហ្សង់ទីន បានអះអាងការដែលចិនដាក់ស្ថានីយ៍ខួងនិងបញ្ជូននាវានិង​យន្តហោះយោធាមក ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមបានបង្ហាញថា​ប៉េកាំងស្វែងរកវិធានការដោះស្រាយជំលោះតាមរយៈ​កំលាំងយោធា។ លោកក៏បាន សម្ដែងក្តីសង្ឃឹមថា ជំលោះរវាងវៀតណាមនិងចិន​នឹងបានដោះស្រាយដោយ សន្តិវិធីនិងការសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

More