អ្នកជំនាញការជប៉ុននិងកូរ៉េខាងត្បូង៖ចិននិងបាត់បង់ជាច្រើនពេលបង្កភាព តានតឹងនៅសមុទ្រខាងកើត
21/05/2014 08:26
(VOVworld)-ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅ ជប៉ុនស្តីអំពីការដែល ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុស ច្បាប់

(VOVworld)-ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុន ស្តីអំពីការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុស ច្បាប់ក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពស់រាបបាតសមុទ្ររបស់វៀតណាម បណ្ឌិត Tomataka Shoji ប្រធានការិយាល័យស្រាវជ្រាវទ្វីបអាស៊ី-អាហ្វ្រិកនៃវិទ្យាស្ថានស្រាវ ជ្រាវការពារជាតិចំណុះក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា សកម្មភាពពោល ខាងលើរបស់ចិន ស្ថិតក្នុងយុទ្ធសាស្រ្តឈានទៅមហានគរដែលចិនកំពុងអនុវត្តន៍ នាប៉ុន្មានឆ្នាំកន្លងទៅដោយគោលដៅបង្កើនឥទ្ធិពលរបស់ខ្លួនលើសមុទ្រខាងកើត។ ប៉ុន្តែ កាយវិការនេះ នឹងធ្វើឲ្យចិនបាត់បង់ជាច្រើនដែលក្នុងនោះ ការបាត់បង់ធំបំផុត គឺទំនាក់ទំនងជាមួយវៀតណាម ឬខ្លាំងជាងនេះទៅទៀតគឺបាត់បង់ទំនាក់ទំនង ជាមួយអាស៊ាន។ សាស្រ្តាចរ្យ បណ្ឌិត Kim Tae-wan (រូបថតៈ Vietnam+) និយាយអំពីបញ្ហានេះ សាស្រ្តាចរ្យ បណ្ឌិត Kim Tae-wan ប្រធានផ្នែក នយោបាយនៅមហាវិទ្យាល័យ Dong-Eui កូរ៉េ ខាងត្បូងក៏បានពិនិត្យថា ដោយ ការដាក់ស្ថានីយ៍ខួងខុសច្បាប់ក្នុងតំបន់សមុទ្រ វៀតណាម ចិននឹងបាត់បង់ច្រើន ផងនិងត្រូវរងសម្ពាធពីបណ្តាប្រទេសក្នុងតំបន់ទៀតផង៕
Related





