VOV WorldVOV World
អ្នកជំងឺកូវីដ ១៩ ជិត ១២.០០០ នាក់ បានប្រកាសជាសះស្បើយ នៅថ្ងៃទី ២២ ខែកញ្ញានេះ
22/09/2021 13:12
(VOVWORLD) - ក្នុងនោះ តំបន់ចំនួនបីដែលមានករណីឆ្លងច្រើនជាងគេគឺ ទីក្រុងហូជីមិញមាន ៥.៤៣៥ ករណី; Binh Duong មានចំនួន ៤.១៧៩ ករណី និង Dong Nai មានចំនួន ៩៣០ ករណី។
អ្នកជំងឺកូវីដ ១៩ ជិត ១២.០០០ នាក់ បានប្រកាសជាសះស្បើយ នៅថ្ងៃទី ២២ ខែកញ្ញានេះ
គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២១ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២២ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១១.៥២៧ ករណី ដែលក្នុងនោះ ២ ករណីជាករណីនាំចូលនិង ១១.៥២៥ ត្រូវបានកត់ត្រាក្នុងស្រុក នៅក្នុងខេត្ត-ក្រុងចំនួន ៣៥។ ក្នុងនោះ តំបន់ចំនួនបីដែលមានករណីឆ្លងច្រើនជាងគេគឺ ទីក្រុងហូជីមិញមាន ៥.៤៣៥ ករណី; Binh Duong មានចំនួន ៤.១៧៩ ករណី និង Dong Nai មានចំនួន ៩៣០ ករណី។ នៅថ្ងៃទី ២២ ខែកញ្ញានេះ ប្រទេសវៀតណាមមានអ្នកជំងឺចំនួន ១១.៩១៩ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយ ដែលនាំឱ្យចំនួនករណីបានព្យាបាលជាសះស្បើយសរុបឡើងដល់ ៤៨៧.២៦២ ករណី។ នៅថ្ងៃដដែល ប្រទេសវៀតណាមបានកត់ត្រាករណីស្លាប់ចំនួន ២៣៦ នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ១៧.៧៨១ ករណី៕