VOV WorldVOV World
អ្នកមៅការចំនួន៨បានត្រឡប់មណ្ឌលសេដ្ឋកិច្ច Vung Ang-Ha Tinh ធ្វើការ
06/06/2014 10:16
Vovworld-នាថ្ងៃទី៥មិថុនាគណៈកម្មការគ្រប់គ្រងមណ្ឌល សេដ្ឋកិច្ចខេត្ត Ha Tinh បានឲ្យដឹងថា
អ្នកមៅការចំនួន៨បានត្រឡប់មណ្ឌលសេដ្ឋកិច្ច Vung Ang-Ha Tinh ធ្វើការ
សំណង់មួយក្នុងមណ្ឌលឧស្សាហកម្ម Formosa (vietnamplus.vn)         Vovworld-នាថ្ងៃទី៥មិថុនាគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្ត Ha Tinh បានឲ្យដឹងថា ក្រោយនឹងករណីប៉ះទង្កិចរវាងក្រុមកម្មករចិននិងវៀតណាម​ដែលកើតមានឡើងនាខែឧសភាកន្លងមកនៅការដ្ឋានគំរោងការ Formosa គិត​មកដល់ពេលនេះមានអ្នកមៅការចិនចំនួន៨បានត្រឡប់មណ្ឌលសេដ្ឋកិច្ច Vung Ang ធ្វើការជាធម្មតា ក្នុងនោះមានកម្មាភិបាលបច្ចេកទេសចំនួនជាង​១០០​នាក់។ ក្រៅពីនោះមានពលករជាង១៦ពាន់នាក់របស់អ្នកមៅការចំនួន៣៣ក៏​ត្រឡប់​នឹង ការដ្ឋានធ្វើការ។ ការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមណ្ឌល​សេដ្ឋកិច្ច Vung Ang និយាយរួមនិងដំបន់គំរោងការ Formosa និយាយដោយ​ឡែកកំពុងបានអនុវត្ត សំដៅធានាឲ្យពលករនិងអង្គភាពអាជីវកម្មវិនិយោគិនក្នុងនិងក្រៅប្រទេសនឹងនរ ចិត្តធ្វើការ។         ទាក់ទិនដល់ការងារសំណងការខូចខាតឲ្យអង្គភាពអាជីវកម្ម នារសៀលថ្ងៃ​ ទី​៦មិថុនានៅខេត្ត Binh Duong ដំណាងក្រុមហ៊ុនធានារាប់រងបានប្រគល់​ចំនួន​ប្រាក់២ម៉ឺនលានដុងសងការខូចខាតវគ្គទី១សំរាប់អង្គភាពអាជីវកម្មនៅ Binh Duong ដែលត្រូវរងការខូចខាតក្នុងវគ្គបាតុកម្មនាពេលកន្លងមក៕

More