VOV WorldVOV World
អ្នកនេសាទវៀតណាម៖ បទហាមឃាត់នេសាទត្រីលើសមុទ្រខាងកើតរបស់ចិនគឺមោឃៈ
13/01/2014 07:42
(VOVworld) - អ្នកនេសាទនៅភាគកណ្កាលវៀតណាម បានឡើងសម្លេងប្រឆាំង ជំទាស់បទហាមឃាត់នេសាទ ត្រីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Hainan របស់ចិន ដែលទើបនឹងត្រូវបាននាំចេញនាពេលថ្មីៗនេះ។
អ្នកនេសាទវៀតណាម៖ បទហាមឃាត់នេសាទត្រីលើសមុទ្រខាងកើតរបស់ចិនគឺមោឃៈ
អ្នកនេសាទនៅភាគកណ្កាលវៀតណាមបានឡើងសម្លេងប្រឆាំង ជំទាស់បទហាមឃាត់នេសាទត្រីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Hainan របស់ចិនដែលទើបនឹងត្រូវបាននាំចេញនាពេលថ្មីៗនេះ។ (Image: Vietnam+) (VOVworld) -  អ្នកនេសាទនៅភាគកណ្កាលវៀតណាមបានឡើងសម្លេងប្រឆាំង ជំទាស់បទហាមឃាត់នេសាទត្រីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Hainan របស់ចិនដែលទើបនឹងត្រូវបាននាំចេញនាពេលថ្មីៗនេះ។ តាមនោះ នាវានេ សាទត្រីរបស់ជនបរទេសគ្មានសិទ្ធិចូលក្នុង ឬ ធ្វើសកម្មភាពនៅលើសមុទ្រខាង កើតដែលភាគីចិនទទួលស្គាល់ជាតំបន់ដែនសមុទ្ររបស់ខ្លួន។ លោក  Cung Dinh Thu អ្នកនេសាទមួយនាក់នៅឃុំ Nghia An ស្រុក Tu Nghia ខេត្ត Quang Ngai បានឲ្យ ដឹងថា៖ “បទហាមឃាត់នេសាទត្រីលើសមុទ្រខាងកើតរបស់ចិនគឺមោឃៈ។ ខ្ញុំធ្វើសកម្មភាព សេសាទត្រីលើតំបន់ដែនសមុទ្ររបស់វៀតណាម។ តំបន់ដែន សមុទ្រ Hoang Sa គឺចំណុះវៀតណាមនិងជាតំបន់ដែនសមុទ្រប្រពៃណីរបស់ វៀតណាមពីយូរណាស់ មកហើយ។”  អ្នកនេសាទជាច្រើននាក់ចាត់ទុកកាយវិការដោយឯកតោភាគីរបស់ចិនគឺខុសឆ្គង។ លោក Vo Hong Kha អ្នកនេសាទមួយនាក់ នៅខេត្ត Quang Nam ភាគកណ្ដាល វៀតណាមបានឲ្យដឹងថា៖          “ខ្ញុំឃើញថា បទបញ្ជារបស់ចិនគឺមិនសមស្រប ទោះបីជាខ្ញុំជាអ្នកនេសាទ​ម្នាក់​ ដែល​នេសាទត្រីនៅទីនេះ។ យើងខ្ញុំធ្វើការនៅដំបន់សមុទ្ររបស់វៀតណាម មិន​មែន​នេសាទត្រីនៅដំបន់សមុទ្ររបស់គេឡើយ។ យើងខ្ញុំនឹងនៅតែបន្តចេញទៅ​លំហរ សមុទ្រ។”         ក្នុងពេលជាមួយគ្នានោះ ជប៉ុននាថ្ងៃទី១២មករាបានថ្កោលទោសការដែលចិន អនុវត្តការ​កំណត់ថ្មីអំពីការរារាំងនេសាទត្រីនៅសមុទ្រខាងកើត ទន្ទឹមនឹងនោះអះអាង នឹង​ការពារ​អធិបតេយ្យភាពដែនសមុទ្របន្ទាប់ពីសកម្មភាពរំលោភថ្មីបំផុតរបស់ទូក​នាវាទូករបស់ចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Itsunori Onodera បានចាត់​ ទុក​ថា ការកំណត់នេះដោយឯកតោភាគីសមស្របតែនឹងដំបន់ដែន​សមុទ្រចំណុះ អធិបតេយ្យភាពដោយឡែក រីឯចំពោះដំបន់សមុទ្រអន្តរជាតិគឺពិតជាមិន​អាចទទួល យកបានទាំងស្រុងឡើយ។ មុននោះ ការកំណត់ថ្មីអំពីការនេសាទត្រី​ដោយ​ស្ថាប័ន និតិបញ្ញត្តិខេត្ត Hainan (ចិន) ដែលអនុម័តនាខែវិច្ឆិកាឆ្នាំ២០១៣និង​ចូល​ជាធរមាននា ថ្ងៃទី១មករាឆ្នាំ២០១៤ក៏ជួបនឹងការប្រឆាំងជំទាស់ពីអាមេរិក​និងហ្វីលីពីន។ ក្រសួង ការបរទេសអាមេរិកបានចាត់ទុកថា នេះជាសកម្មភាពបង្ករឿងហេតុដ៏គ្រោះថ្នាក់ រំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនាវាចរណ៍និងនេសាទ​ត្រី​របស់ប្រទេសនានា នៅដំបន់សមុទ្រអន្តរជាតិដែលបានកត់ត្រាក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ៕