VOV WorldVOV World
អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់
15/03/2026 11:13
(VOVWORLD) - យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។
អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន។ (រូបថត៖ VOV) ក្នុងនោះ ខេត្តចំនួន ៥ ក្នុងចំណោមខេត្តក្រុងសរុប ៣៤ មានអត្រាអ្នកទៅបោះឆ្នោតជិត ១០០% រួមមាន៖ ខេត្ត Tuyen Quang, Lao Cai, Lang Son, Dien Bien និង Lai Chau។ ក៏គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ផងដែរ ព័ត៌មាន អត្ថបទសរុបជាង ៥.២០០ អំពីការបោះឆ្នោតត្រូវបានបង្ហោះនៅលើកាសែត ទស្សនាវដ្តី វិបផតថលព័ត៌មាន និងគេហទំព័រអេឡិចត្រូនិកក្នុងស្រុក។ សារព័ត៌មានអន្តរជាតិជាច្រើនក៏បានយកចិត្តទុកដាក់និងចុះផ្សាយអំពីថ្ងៃបោះឆ្នោតនៅប្រទេសវៀតណាមផងដែរ ដូចជា៖ ស៊ីនហួរ (ចិន), រ៉យទ័រ (អង់គ្លេស), Bloomberg (អាមេរិក), AP News (អាមេរិក), ABC News (អូស្ត្រាលី), Prensa Latina (គុយបា), France 24 (បារាំង), RFI (បារាំង), The Hindu (ឥណ្ឌា), Bangkok Post (ថៃ)។ ល។ យោងតាមបទប្បញ្ញត្តិ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១  នឹងបញ្ចប់នាវេលាម៉ោង ៧ យប់ថ្ងៃទី ១៥ ខែមីនា លើកលែងតែករណីដែលត្រូវបានពន្យារពេលដូចដែលបានកំណត់ ប៉ុន្តែមិនលើសពីវេលាម៉ោង ៩ យប់នោះឡើយ៕
TAG
VOV/VOVworld/ការបោះឆ្នោត/វៀតណាម/អត្រា/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន