អ្នកប្រាជ្ញាអន្តរជាតិបន្តយកចិត្តទុកដាក់ដល់បញ្ហាសមុទ្រខាងកើត
14/06/2014 08:43
Vovworld-ច្បាប់អន្តរជាតិត្រូវជាការដោះស្រាយស្នូលក្នុងការគ្រប់គ្រងជំលោះដែនដីនៅសមុទ្រខាងកើត។

កោះ Da Tay ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (VOV) Vovworld-ច្បាប់អន្តរជាតិត្រូវជាការដោះស្រាយស្នូលក្នុងការគ្រប់គ្រងជំលោះដែនដីនៅសមុទ្រខាងកើត។ នេះជាមតិរួមរបស់អ្នកប្រាជ្ញាភាគច្រើនដែលចូលរួម សិក្ខាសាលាស្ដីពីទំនាក់ទំនងអាមេរិក-ជប៉ុននិងអាស៊ី-អាគ្នេយ៍លើកទី៣ដែលបាន រៀបចំនៅវិទ្យាស្ថានស្រាវជ្រាវអាស៊ី-អាគ្នេយ៍ (សឹង្ហបុរី)ក្នុងរយៈពេល២ថ្ងៃ ទី១២ និង១៣មិថុនាកន្លងទៅ។ នៅសិក្ខាសាលា អ្នកប្រាជ្ញាជាច្រើនបានសម្ដែងការព្រួយបារម្ភពិសេសចំពោះបំរ៉ែបំរួលសន្តិសុខថ្មីៗនេះនៅអាស៊ី-អាគ្នេយ៍ ពិសេសគឺអកប្បកិរិយានិងអំពើរគគ្លើនរបស់ចិនក្នុងការដោះស្រាយជំលោះដែនដីជាមួយប្រទេសជិតខាង។ ជា ពិសេសដំណាងនានាបានឯកភាពខ្ពស់ចាត់ទុកថាច្បាប់អន្តរជាតិអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ត្រូវជាគ្រឹះស្ថាន ស្នូលក្នុងការគ្រប់គ្រងជំលោះដែនដីនៅសមុទ្រខាងកើត។ ក្នុងការអត្ថាធិប្បាយនៅសិក្ខាសាលា បណ្ឌិត Hoang Anh Tuan ប្រធានវិទ្យា ស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងការទូតវៀតណាមបានស្នើរបណ្ដាប្រទេសលើ ពិភពលោកឡើងសម្លេងយ៉ាងខ្លាំងក្លា មានសកម្មភាពឯកភាពបង្ខំចិនត្រូវដក ស្ថានីយ៍ Haiyang Shiyou ៩៨១ចេញពីដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដោយគ្មានលក្ខ័ណ្ឌ៕
Related







