VOV WorldVOV World
អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម»
03/06/2016 10:22
(VOVworld) – សាស្ត្រាចារ្សជួរមុខលើពិភពលោកចំនួន ៧​ រូបដែលដណ្តើមបានរង្វាន់ Nobel និងរង្វាន់ Field នឹង ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម» លើកទី ១២ ឆ្នាំ ២០១៦។
អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម»
អ្នកវិទ្យាសាស្ត្រជួរមុខលើពិភពលោកជាច្រើននាក់ចូលរួមកម្មវិធី «ជំនួបនៅវៀតណាម» (Image: itcpress.vn) (VOVworld) – សាស្ត្រាចារ្សជួរមុខលើពិភពលោកចំនួន ៧​ រូបដែលដណ្តើមបាន រង្វាន់ Nobel និងរង្វាន់ Field នឹងចូលរួមកម្មវិធី «ជំនួបនៅវៀតណាម» លើកទី ១២ ឆ្នាំ ២០១៦។ នៅ សន្និសីទកាសែតនាព្រឹកថ្ងៃទី​៣ មិថុនា នៅទីក្រុងហាណូយ  រដ្ឋមន្ត្រីក្រសួងបព័ត៌មានទួរគម នាគមន៍វៀតណាម លោក Truong Minh Tuan បានឲ្យដឹងថា៖ «ជំនួបនៅវៀតណាម» គឺជា កម្មវិធីវិទ្យាសាស្ត្រទ្រង់ទ្រាយអន្តរជាតិ ដែលនឹងត្រូវបានរៀបចំឡើងនៅខេត្ត Binh Dinh ភាគ កណ្ដាលវៀតណាម។ ព្រឹត្តិការណ៍នេះគ្រោងនឹងទាក់ទាញការចូលរួមរបស់តំណាងអ្នក វិទ្យសាស្ត្រចំនួន ២៥០ នាក់នៅក្នុងនិងក្រៅប្រទេស។ កម្មវិធីរួមមានសន្និសីទនិង សិក្ខាសាលា ចំនួន ១២ និងថ្នាក់រៀនអន្តរជាតិអំពីរូបវិទ្យាចំនួន ៣ ដែលនឹងចាប់ផ្តើមចាប់ ពី ថ្ងៃទី ២៦ មិថុនា ដល់ទី ១៧ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនោះ សិក្ខាសាលាអន្តរជាតិ «វិទ្យាសាស្ត្រ មូលដ្ឋាននិងសង្គម» គឺជាសកម្មភាពធំបំផុតក្នុងចំណោមសកម្មភាព ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍លើកនេះដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ និងទី  ៨ ខែកក្កដា​ ខាងមុខនៅទីក្រុង Binh Dinh។ អង្គសន្និសីទគ្រប់រូបនឹងផ្លាស់ប្តូរម តិជាមួយបណ្ដាអ្នកកំណត់គោលនយោបាយ តំណាងមណ្ឌលសេដ្ឋកិច្ចឯកជនស្តីពី សារៈសំខាន់នៃវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍន៍សង្គម ហើយផ្តើមឡើងបញ្ហាទាក់ ទិនដល់វិទ្យាសាស្ត្រសារវ័ន្តនិងសង្គមនៅប្រទេសអាស៊ីនានា ជាពិសេសនៅបណ្ដា ប្រទេសកំពុងអភិវឌ្ឍន៍ដោយមានចរិតលក្ខណៈដោយឡែក៕