អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែនជាមួយវៀតណាម
04/02/2016 10:39
(VOVworld) - នាព្រឹកថ្ងៃទី ៤ កុម្ភៈ នៅសន្និសីទកាសែត ដែលបានប្រព្រឹត្តទៅនៅ រាជបណ្ឌិតសភាកម្ពុជា បណ្ឌិត និងជាប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែនរវាងកម្ពុជានិង វៀតណាម លោក សុខ ទូច បានបដិសេធរាល់ពាក្យសំដី ខុសឆ្គង របស់គណៈបក្សប្រឆាំងកម្ពុជាទាក់ទិនដល់បញ្ហា ព្រំដែនរវាងប្រទេសទាំងពីរ ហើយរិះគន់សមាជិកសភា នៃគណៈបក្សប្រឆាំងមួយចំនួនដែលឆ្លៀតបញ្ហានេះជា បាយកលនយោបាយ។

អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែនជាមួយវៀតណាម (Image: VNA) (VOVworld) - នាព្រឹកថ្ងៃទី ៤ កុម្ភៈ នៅសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនៅ រាជបណ្ឌិតសភាកម្ពុជា បណ្ឌិតនិងជាប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម លោក សុខ ទូច បានបដិសេធរាល់ពាក្យសំដីខុសឆ្គង របស់គណៈ បក្សប្រឆាំងកម្ពុជាទាក់ទិនដល់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយរិះគន់ សមាជិកសភានៃគណៈបក្សប្រឆាំងមួយចំនួនដែលឆ្លៀតបញ្ហានេះជាបាយកល នយោបាយ។ បណ្ឌិត សុខ ទូច បានឲ្យដឹងថា៖ ក្នុងរយៈពេល ៧ ខែ កន្លងទៅ ក្រុមស្រាវជ្រាវរបស់លោកបានដំណើការស្រាវជ្រាវខ្សែព្រំដែនចំនួន ៥០០ គីឡូម៉េត្រនៅខេត្ត កំពត ខេត្ត កណ្ដាល ខេត្ត ស្វាយរៀង និងខេត្ត ត្បូងឃ្មុំ។ នេះ គឺជាផ្នែកមួយនៃសំណង់ស្រាវជ្រាវស្តីពីបញ្ហាព្រំដែនដឹកនាំដោយបណ្ឌិត សុខ ទូច ដែលគ្រោងនឹងសម្រេចនិងប្រកាសលទ្ធផលចុងក្រោយនាឆ្នាំ ២០១៧។ តាមបណ្ឌិត សុខ ទូច ក្នុងដំណើរការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនលើដី គោកជាមួយវៀតណាម រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមច្បាប់ជាតិនិង អន្តរជាតិ។ ឆ្លើយ សំណួររបស់អ្នកយកព័ត៌មាននៅសន្និសីទកាសែតស្តីពីការ ដែល៖ កម្ពុជាឬ វៀតណាមមានផលប្រយោជន៍ក្នុងការឃខ័ណ្ឌសីមានិងបោះ បង្គោងនោះ? លោក សុខ ទូច បានចាត់ទុកថា៖ គ្មានភាគីណាមួយទទួលបាន ផលប្រយោជន៍ទេនិងគ្មានភាគីណាមួយត្រូវបានខាតបងដែរ។មានបង្គោលមួយ ចំនួនត្រូវបានបោះនៅកម្ពុជានិងមានបង្គោលមួយចំនួនត្រូវបានបោះនៅ វៀតណាមផងដែរ។នេះគឺជាសកម្មភាពដែលប្រទេសទាំងពីរអនុវត្តតាម កិច្ចព្រមព្រៀងមួយប្តូរមួយក្នុងដំណើការខ័ណ្ឌសីមាហើយគ្មានល្វីខុសឆ្គងទេ៕
Related





