VOV WorldVOV World
អនុប្រធានាធិបតីអេហ្ស៊ីបលាលែងពីដំណែងបញ្ចប់ការបោះប្រជាមតិអំពីពង្រាងរដ្ឋធម្មនុញ
23/12/2012 08:39
(VOVworld)-នាថ្ងៃទី២២ធ្នូអនុប្រធានាធិបតីអេហ្ស៊ីប Mahmud Mekki បានប្រកាសលាលែងពីដំណែង ដែលចំនឹងថ្ងៃប្រព្រឹត្តទៅវគ្គទី២នៃការបោះប្រជាមតិ អំពីរដ្ឋធម្មនុញថ្មី១។
អនុប្រធានាធិបតីអេហ្ស៊ីបលាលែងពីដំណែងបញ្ចប់ការបោះប្រជាមតិអំពីពង្រាងរដ្ឋធម្មនុញ
អនុប្រធានាធិបតីអេហ្ស៊ីប Mahmud Mekki (រូបថតៈ Internet) (VOVworld)-នាថ្ងៃទី២២ធ្នូអនុប្រធានាធិបតីអេហ្ស៊ីប Mahmud Mekki បានប្រកាស លាលែងពីដំណែងដែលចំនឹងថ្ងៃប្រព្រឹត្តទៅវគ្គទី២នៃការបោះប្រជាមតិ អំពីរដ្ឋធម្ម នុញថ្មី១។ លោក Mekkiឲ្យដឹងថា លោកលាលែងពីដំណែងដោយ​លោកចាត់ទុកថា ការងារនយោបាយគឺមិនសមស្របជាមួយមុខរបរជាចៅក្រមរបស់ខ្លួន។ លោកក៏ឲ្យ ដឹងដែរថា លោកមានគំនិតបញ្ចូនលិខិតលាលែងពី​ដំណែងតាំងពីថ្ងៃទី៧វិច្ឆិកា ប៉ុន្តែត្រូវផ្អាកដោយមានព្រឹត្តការណ៌ជាច្រើនកើត មានឡើង ក្នុងនោះមានការប៉ះ ទង្គិចរវាងអ៊ីស្រាអែលជាមួយចលនាប្រដាប់​អាវុធអ៊ីស្លាម Hamas និងសេចក្តី សម្រេចចិត្តរបស់ប្រធាននាធិបតី Mohamed Morsi ពង្រឹងសិទ្ធអំណាចកាលពីខែ មុន។       ការបោះប្រជាមតិស្តីអំពីពង្រាងរដ្ឋធម្មនុញបង្កការជជែកនៅអេហ្ស៊ីបជាច្រើន បានបញ្ចប់ក្រៅពីការបោះឆ្នោតចំនួន២ដង។ លទ្ធផលចុងក្រោយនឹងបានប្រកាស ជាសាធារណៈនាថ្ងៃទី២៤ធ្នូខាងមុខ។ ប្រសិនបើ ពង្រាងរដ្ឋធម្មនុញនេះត្រូវបាន អនុម័ត  បណ្តាការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ខែដើម្បីចំនួស រដ្ឋសភាដែលត្រូវរំសាយ៕