VOV WorldVOV World
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយនៅខេត្ត Tien Giang
21/09/2021 11:39
(VOVWORLD) - អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យខេត្ត Tien Giang ផ្តោតការយកចិត្តទុកដាក់ចំពោះកម្លាំងប្រយុទ្ធជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងលើកទឹកចិត្តដល់អង្គការនិងបុគ្គលដែលមានស្នាដៃក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយនៅខេត្ត Tien Giang
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VOV) ក្នុងដំណើរធ្វើទស្សនកិច្ចការ ងារទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long នាថ្ងៃទី ២១ ខែកញ្ញា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម រួមទាំងការិយាល័យប្រធានរដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយនៅខេត្ត Tien Giang។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យខេត្ត Tien Giang ផ្តោតការយកចិត្តទុកដាក់ចំពោះកម្លាំងប្រយុទ្ធជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងលើកទឹកចិត្តដល់អង្គការនិងបុគ្គលដែលមានស្នាដៃក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ ធ្វើឲ្យការងារសន្តិសុខសង្គម យកចិត្តទុកដាក់លើជីវភាពនិងស្មារតីសម្រាប់ប្រជាជន។ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងធ្វើការនៅមន្ទីរពេទ្យ បណ្តុះអាសន្នលេខ ០២ (នៅឃុំ Phuoc Thanh ទីក្រុង My Tho) និងអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់កម្មករនិងនិយោជិតនៃក្រុមហ៊ុន Dai Thanh នៅឃុំ Song Thuan ស្រុក Chau Thanh ខេត្ត Tien Giang៕