អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបុណ្យចុះស្រែនៅខេត្ត Nam Dinh
16/02/2017 10:15
(VOVworld)-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅឃំ Giao Tien ស្រុក Giao Thuy ខេត្ត Nam Dinh អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមក្នុង “ពិធី បុណ្យចុះស្រែ-កសាងជនបទថ្មី”។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh វាយស្គបើកពិធីបុណ្យចុះស្រែ (រូបថតៈ vov) (VOVworld)-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅឃំ Giao Tien ស្រុក Giao Thuy ខេត្ត Nam Dinh អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមក្នុង “ពិធី បុណ្យ ចុះស្រែ-កសាងជនបទថ្មី”។ ពីធីបុណ្យនេះបានរៀបចំឡើងសំដៅបង្កើតបរិយា កាសសប្បាយរីករាយនិងលើកទឹកចិត្តប្រជាកសិករ ប្រជាជនគ្រប់ស្រទាប់ជម្រុញ ខ្លាំងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងនិងពង្រីកនូវ អត្តសញ្ញាណវប្បធម៌របស់ជាតិ។នៅទីនេះ លោកស្រី Pham Thi Dung ប្រធានសមា គមកសិករឃំ Giao Tien ស្រុក Giao Thuy បានឲ្យដឹងថា៖ “នេះជាកិត្តយសម្រាប់តំបន់និងរូបខ្ញុំផ្ទាល់។នៅឃំ Giao Tien នេះមានចំនួន គ្រួសារ៧៥%ប្រកបការងារផលិតកម្មកសិកម្ម។ ទិវាបុណ្យនេះត្រូវបានរំពឹងទុកថា រដូវកាលខាងមុខនឹងទទួលអំណោយផល។ ទិវាបុណ្យក៏ជួយបង្កើតកម្លាំងចលករ សម្រាប់ប្រជាកសិករចុះស្រែនាដើមឆ្នាំថ្មី ជាពិសេសពង្រីករបរប្រពៃណីដាំស្រូវទឹក របស់តំបន់ផងដែរ”។ ក្នុងឱកាសនេះដែរ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយ ៥០ចំណែកសម្រាប់សិស្សក្រីក្រតែឧស្សាព្យាយាមរៀនសូត្រូពូកែក្នុងតំបន់៕
Related





