អនុប្រធានរដ្ឋបានប្រគល់អាហាររូបករណ៍សំរាប់កុមារក្រីក្រនៅខេត្ត Thai Binh។
19/08/2013 12:13
VOV-អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានប្រគល់អាហារូបករណ៍សំរាប់កុមារមានស្ថានភាពលំបាកនៅខេត្ត Thai Binh។

អនុប្រធានរដ្ឋបានប្រគល់អាហាររូបករណ៍សំរាប់កុមារក្រីក្រនៅខេត្ត Thai Binh។ (baodientu.chinhphu.vn) VOV-នាព្រឹកថ្ងៃទី១៩សីហា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ប្រធានក្រុមប្រឹក្សាមូលនិធិគាំពារកុមារវៀតណាមបានប្រគល់អាហារូបករណ៍សំរាប់កុមារមានស្ថានភាពលំបាកនៅខេត្ត Thai Binh។ តាងនាមឲ្យ មូលនិធិគាំពារកុមារវៀតណាម អនុប្រធានរដ្ឋ Nguyen Thi Doan បានប្រគល់អាហាររូបករណ៍ចំនួន១៣០ចំណែកសំរាប់សិស្សានុស្សិសក្រីក្ររៀនពូកែ។ អាហារូបករណ៍មានតំលៃប្រមាណ៣លានដុងក្នុងមួយចំណែក។ ក្នុងនោះមាន កុមារចំនួន១០នាក់ត្រូវបានមូលនិធិជួយឧបត្ថម្ភក្នុងរយៈពេលវែង៥ឆ្នាំជាមួយ កំរិតជួយឧបត្ថម្ភ៥លានដុងក្នុងមួយឆ្នាំ។ នេះជាកម្មវិធីដើមដំបូងមានចរិត លក្ខណៈទ្រង់ទ្រាយដែលមូលនិធិជួយគាំពារកុមារវៀតណាមរៀបចំនៅខេត្ត Thai Binh សំដៅលើកទឹកចិត្តសិស្សានុស្សិសរៀនពូកែឆ្លងផុតពីការលំបាកឈាន ឡើងក្នុងជីវភាពរស់នៅ៕
Related






