អនុប្រធានរដ្ឋសភា Uong Chu Luu ចូលរួមសន្និសីទ ASEP-9
22/04/2016 10:24
(VOV)_ក្នុងឱកាសគណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានមកដល់ម៉ុងហ្គោលីចូលរួមសន្និសីទដៃគូរដ្ឋសភាអាស៊ី-អឺរ៉ុប លើកទី៩ ( ASEP-9) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មេសា ប្រធានរដ្ឋសភា ម៉ុងហ្គោលី លោក Z.Enkhbold បានអញ្ជើញជួបសន្ទនា។
វៀតណាមនិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ (VOV)_ក្នុងឱកាសគណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានមកដល់ម៉ុងហ្គោលីចូលរួមសន្និសីទដៃគូរដ្ឋ សភាអាស៊ី-អឺរ៉ុប លើកទី៩ ( ASEP-9) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មេសា ប្រធាន រដ្ឋសភា ម៉ុងហ្គោលី លោក Z.Enkhbold បានអញ្ជើញជួបសន្ទនា។ នៅទីនេះ ប្រ ធានរដ្ឋសភា ម៉ុងហ្គោលី លោក Z.Enkhbold បានអោយដឹងថា៖ ម៉ុងហ្គោលី គោ រពនិងមានគោលបំណងបង្កើនទំនាក់ទំនងជាមួយប្រទេសទាំងឡាយក្នុងតំបន់ ដែលក្នុងនោះមានវៀតណាម។ ម៉ុងហ្គោលីមានគោលបំណងជំរុញទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងកសិកម្ម។ រីឯ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានស្នើអោយរដ្ឋ សភាម៉ុងហ្គោលី បង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង ពីរ បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កលក្ខណះងាយស្រួលសំរាប់ប្រជាពល រដ្ឋវៀតណាមរកស៊ី និងរស់នៅប្រកបដោយស្ថិរភាពនៅម៉ុងហ្គោលី។ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤មេសា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូល រួមសន្និសីទ ASEP-9 និងមានបទថ្លែងមតិនៅក្នុងកិច្ចប្រជុំថ្ងៃទី២២មេសា៕
Related





