អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ទៅបំពេញទស្សនិច្ច ការងារនៅGia Lai។
26/06/2013 08:05
នារសៀលថ្ងៃទី២៥មិថុនាសមាជិកាការិយាល័យ នយោបាយនិងជា អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ទៅបំពេញទស្សនិច្ចការងារនៅGia Laiភាគ កណ្តាលវៀតណាម។

រូបថតInternet Vovworld-នារសៀលថ្ងៃទី២៥មិថុនាសមាជិកាការិយាល័យនយោបាយ និងជា អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ទៅបំពេញ ទស្សនិច្ចការងារនៅGia Laiភាគកណ្តាលវៀតណាម។ក្នុងពិធីជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត លោកស្រី Tong Thi Phongបានលើកសរសើរការ ខំប្រឹងប្រែងរបស់Gia Laiក្នុងការអភិវឌ្ឍន៍សង្គម ការពារសន្តិសុខនិង ការពារប្រទេស។ លោកស្រី Tong Thi Phongបានអោយដឹងថា៖ ក្នុងសខម័យប្រជុំលើកទី៥កន្លងមករដ្ឋសភាបានរៀបចំការយកសន្លឹក ទំនុកទុកចិត្តចំពោះបណ្តាដំណែងដែលរដ្ឋសភាជ្រើសតាំងឬសច្ចានុម័ត ។ លោកស្រី អនុប្រធានរដ្ឋសភាTong Thi Phongសំណូមពរខេត្ត រៀនសូត្រដកពិសោធន៍ដើម្បីលាតត្រដាងអនុវត្តល្អនូវការងារនេះចំពោះ មុខងារដែលក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់ជាន់ថ្នាក់ជ្រើសតាំងឬសច្ចានុម័ត។ លោកស្រី អោយដឹងថា៖“ នេះជាកិច្ចការថ្មីនិងលំបាក។ដោយហេតុនេះយើង អុវត្ត ផងនិងដកពិសោធន៍ផង។ យើងបានមានសេចក្តីសំរេចចិត្តហើយនិង ថ្នាក់ដឹកនាំខេត្តបានផ្សពផ្សាយហេតុនេះហើយខ្ញុំស្នើថា៖ ថ្នាក់ដឹកនាំខេត្តរៀបចំ ការយកសន្លឹកទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តនៅក្រុមប្រឹក្សាគ្រប់ជាន់ ថ្នាក់យ៉ាងម៉ត់ចត់ “៕
Related






