អនុប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខែត្រ Dien Bien
16/12/2013 10:15
ក្នុងដំណើរទស្សនកិច្ចការងារ នៅខែត្រDien Bien(តំបន់ ពាយ័ព្យវៀតណាម) អនុប្រធានរដ្ឋសភាវៀតណាម លោកស្រីTong Thi Phong បានស្នើរថា

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រីTong Thi Phong (រូបថតVNA) Vovworld-ក្នុងដំណើរទស្សនកិច្ចការងារ នៅខែត្រDien Bien(តំបន់ពាយ័ព្យវៀតណាម) អនុប្រធានរដ្ឋសភាវៀតណាមលោកស្រីTong Thi Phong បានស្នើរថា៖ខែត្រDien Bien ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង កសាងជនបទថ្មី។ លោកស្រីTong Thi Phong បានដាសតឿនខែត្របង្កើនការងារធានាសន្តិសុខការពារប្រទេសជាពិសេស ស្រុកព្រំដែននានា។ខែត្រត្រូវតែកសាងប្រព័ន្ឋនយោបាយរឹងមាំនៅមូលដ្ឋានជំរុញខ្លាំង កិច្ចការបរទេសជាមួយបណ្តាប្រទេសមានផ្លូវព្រំដែនរួម។នាថ្ងៃដដែល លោកស្រីTong Thi Phongបានអុធធូបរំលឹកគុណបណ្តាវីរះយុទ្ឋជនពលីនៅបូជ្ជនីយដ្ឋាន Doc Lapឃុំ Thanh Nua ស្រុកDien Bien។ តាមផែនការនាថ្ងៃទី១៧ធ្នូលោកស្រីអនុប្រធានរដ្ឋសភាTong Thi Phongជួបធ្វើការ ជាមួយរដ្ឋអំណាចស្រុក Muong Nhe៕
Related
More




