អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង
17/12/2015 08:30
(VOVworld)-នៅក្នុងជំនួបសន្ទនា នាថ្ងៃទី១៦ធ្នូ ជាមួយប្រធានគណៈកម្មាធិការ កិច្ចការបរទេស រដ្ឋសភាបារំាងលោកស្រី Elisabeth Guigou

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានគណៈ កម្មាធិការកិច្ចការ បរទេសរដ្ឋសភាបារាំង(រូបថតៈ Dinh Nam) (VOVworld)-នៅក្នុងជំនួបសន្ទនា នាថ្ងៃទី១៦ធ្នូ ជាមួយប្រធានគណៈកម្មាធិការ កិច្ចការបរទេសរដ្ឋសភាបារំាងលោកស្រី Elisabeth Guigou ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់នូវគោលនយោបាយរបស់បារាំង ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម និងលទ្ធផលវិជ្ជមានទទួលបាន ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ លោកស្រីអនុ ប្រធានរដ្ឋសភាវៀតណាមបានស្នើរឲ្យបារាំងគាំទ្រលើការចុះ ហត្ថលេខាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ សហភាពអឺរ៉ុប រួម ចំណែកជម្រុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគទ្វេភាគី។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ទៅលើការដែលប្រទេសទាំង ពីរបានផ្លាស់ប្តូរគណៈ ប្រតិភូជាប្រចាំ ហើយចាត់ទុកសកម្មភាពនេះបានរួមចំណែក លើកកំពស់នូវកិច្ច សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភានៃប្រ ទេសទាំងពីរផងដែរ។ រីឯខ្លួនវិញ លោកស្រី Elisabeth Guigou ក៏បានសម្តែងការ ជឿជាក់ថា ទំនាក់ទំនង រវាងបារាំងនិងវៀតណាមកាន់តែបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស លើវិស័យវប្បធម៌និងសេដ្ឋកិច្ច៕
Related





