VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមសមាជិកមិត្តភាពបារាំង-វៀតណាម
03/06/2014 08:25
(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានក្រុមសមាជិក សភាមិត្តភាពបារាំង-វៀតណាមនាល្ងាចថ្ងៃទី២ មិថុនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son​ បានអះអាងថា បារាំងជាដៃគូ សំខាន់របស់វៀតណាមនៅអឺរ៉ុប ហើយទំនាក់ទំនង នេះកំពុងអភិវឌ្ឍន៍ដោយស៊ីជុំរៅលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច វិទ្យាសាស្រ្តបច្ចេកទេស អប់រំបណ្ដុះបណ្ដាល ​និងវប្បធម៏​​ពីថ្នាក់មជ្ឈឹមដល់តំបន់ ផងដែរ។
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមសមាជិកមិត្តភាពបារាំង-វៀតណាម
(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាព បារាំង-វៀតណាមនាល្ងាចថ្ងៃទី២ មិថុនា នៅរដ្ឋធានីហាណូយ អនុប្រធាន រដ្ឋសភាវៀតណាមលោក Huynh Ngoc Son​ បានអះអាងថា បារាំងជាដៃគូ សំខាន់របស់វៀតណាមនៅអឺរ៉ុប ហើយទំនាក់ទំនងនេះកំពុងអភិវឌ្ឍន៍ដោយ ស៊ីជុំរៅលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច វិទ្យាសាស្រ្តបច្ចេកទេស អប់រំ បណ្ដុះបណ្ដាល​ និងវប្បធម៏​​ពីថ្នាក់មជ្ឈឹមដល់តំបន់ផងដែរ។ អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son ទទួលជួបប្រធានក្រុមសមាជិកមិត្តភាពបារាំង-វៀតណាមលោក Pascal Deguilhem (រូបថត៖daibieunhandan.vn) ស្ដីអំពីការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរប់សវៀតណាម​លើសមុទ្រខាងកើត ប្រធាន ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមលោក Pascal Deguilhem បាន ឲ្យដឹងថា បារាំងវាយតំលៃខ្ពស់ការខិតខំរបស់វៀតណាមក្នុងការដោះស្រាយ ភាពតានតឹងនៅសមុទ្រខាងកើតដោយសន្តិវិធី និងអនុវត្តវិធានការសន្ទនា៕