VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃរដ្ឋសភាឥណ្ឌូនេស៊ី
08/10/2015 08:32
(VOVworld) - អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានស្នើរឲ្យភាគីទាំងពីរសហការយ៉ាង ស្អិតរមួតអនុវត្តកម្មវិធីនានាក្នុងក្របខ័ណ្ឌទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ ក៏ដូចជាសកម្មភាពរំលឹកខួបអនុ ស្សាវរីយ៍លើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃរដ្ឋសភាឥណ្ឌូនេស៊ី
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (VOVworld) –​ នាថ្ងៃទី៧ តុលា នៅជំនួបសន្ទនាជាមួយស្ថាប័នវិភាគច្បាប់រដ្ឋសភា ឥណ្ឌូនេស៊ី ដឹកនាំដោយអនុប្រធានស្ថា ប័ន TB. Soenmandjaja ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម អនុ ប្រធានរដ្ឋសភាវៀតណាមលោក Uong Chu  Luu បានស្នើរឲ្យភាគីទាំងពីរសហ ការយ៉ាងស្អិតរមួតអនុវត្តកម្មវិធីនានាក្នុងក្រប ខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក៏ដូចជាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។រីឯខ្លួនវិញ លោក TB. Soenmandjaja មាន គោលបំណងថារដ្ឋសភានៃប្រទេសទាំងពីរជំរុញខ្លាំង ថែមទៀតសកម្មភាពសហប្រតិបតិ្តការ អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រម ព្រៀងនានាសំដៅនាំមក នូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេស ទាំងពីរ៕

More