អនុប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារនៅរូម៉ានី។
07/09/2013 09:06
VOV-អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមកជួបសម្ដែងការគួសមប្រធានរដ្ឋសភារូម៉ានី។

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (VOV) VOV-នាថ្ងៃទី៦កញ្ញ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមកជួបសម្ដែងការគួសមប្រធានរដ្ឋសភារូម៉ានី Valeriu Stefan Zgonea ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី។ នៅពិធីទទួលជួបសន្ទនា ប្រធានរដ្ឋសភា Valeriu Stefan Zgonea បានអះអាងថារូម៉ានីនឹងធ្វើអស់ពីកំលាំង កាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិងជា ស្ពានតភ្ជាប់រវាងវៀតណាមជាមួយបណ្ដាប្រទេស EU និងផ្ទុយទៅវិញ វៀតណាមអាចជាកន្លែងមកដល់របស់បណ្ដាអង្គភាពអាជីវកម្មរូម៉ានី ជួយទាក់ទងនឹងទីផ្សារអាស៊ាននិងដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅរូម៉ានីចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧កញ្ញា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Titus Corlatean និងទេសាភិបាលធនាគារជាតិរូម៉ានី Mugur Isarescu ជាដើម។ នៅ បណ្ដាជំនួបសន្ទនា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើរប្រទេស ទាំងពីរសហការចែករំលែកទស្សនៈនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបណ្ដាយន្តការ របស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិ៕
Related





