អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
21/09/2015 09:55
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់លោកស្រី Valentina Matvienko ប្រធានព្រឹទ្ធសភារុស្ស៊ី លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងចូលរួមវេទិការនារី អាស៊ី-អឺរ៉ុប នាថ្ងៃទី២៤ កញ្ញា។

លោកស្រី Tong Thi Phong ជួបសន្ទនាជាមួយអង្គការ សមាគម នៃសហគមន៍ជនវៀតណាមនៅរុស្ស៊ី (VOV)_ទទួលសេចក្ដីអញ្ជើញរបស់លោកស្រី Valentina Matvienko ប្រធានព្រឹទ្ធសភារុស្ស៊ី លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងចូលរួមវេទិការនារី អាស៊ី-អឺរ៉ុប នាថ្ងៃទី២៤ កញ្ញា។ នាថ្ងៃទី ២០ កញ្ញា អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានមានជំនួបសន្ទនាជាមួយអង្គការ សមាគម នៃសហគមន៍ជនវៀតណាមនៅរុស្ស៊ី នៅមណ្ឌលវប្បធម៌ ពាណិជ្ជកម្មហាណូយ មូស្គូ។ ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong ប្រសាសន៍ថា៖ “ថែទាំជីវភាពរស់នៅខាងហូបចុក ស្នាក់នៅ និងបង្កលក្ខណះដើម្បីបងប្អូនយើងរកស៊ី នេះគឺជាបណ្ដាការផ្តួចផ្តើមគំនិតធំៗ។ ក្នុងឱកាសនេះ ខ្ញុំតាងនាមអោយគណៈប្រតិភូ សូមប្រសិទ្ធិពរបងប្អូនសហគមន៍នៅទីនេះមានសុខភាពល្អ សុភមង្គល់ គ្រប់ប្រការ បន្តកសាងសហគមន៍ជនវៀតណាមនៅរុស្ស៊ីសម្បូរធូធារជាង រួមចំណែកកសាងប្រទេសរុស្ស៊ី និងបង្កើនទំនាក់ទំនង វៀតណាម-រុស្ស៊ី។”
Related





