VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមទទួលគណៈប្រតិភូមហោស្រពមិត្តភាពវៀតណាម-ជប៉ុន
21/09/2013 08:38
Vovworld-អនុប្រធានរដ្ឋវៀតណាម​លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូដែល​ចូល​រួមមហោស្រពមិត្តវៀតណាម-ជប៉ុន។
អនុប្រធានរដ្ឋវៀតណាមទទួលគណៈប្រតិភូមហោស្រពមិត្តភាពវៀតណាម-ជប៉ុន
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (vov.vn)         Vovworld-នាថ្ងៃទី២០កញ្ញានៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម​ លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូដែល​ចូល​រួមមហោស្រពមិត្តវៀតណាម-ជប៉ុន។ នៅទីនេះ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុនបានមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើនអំពីវប្បធម៍និង​មនុស្សនិងគិតតាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ការទំនុកទុក​ចិត្តអំពីនយោបាយបានបង្កើតគ្រឹះដ្ឋានដើម្បីប្រទេសទាំងពីរសហប្រតិបត្តិការជិត ស្និទ្ធនិងមានប្រសិទ្ធភាពលើវិស័យជាច្រើន។ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan មានបំណងថា ក្នុងរយៈពេលខាងមុខ សមាគមមិត្តភាពនៃប្រទេសទាំង ពីរ​នឹងពង្រីកការផ្ដើមគំនិតជាច្រើនក្នុងការរៀបចំសកម្មភាពសំដៅជំរុញថែមទៀត ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រវៀតណាម-ជប៉ុន៕