VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Fashion Group Hyungji របស់កូរ៉េខាងត្បូង
09/02/2015 11:03
(VOVworld) - នាព្រឹកថ្ងៃទី៩ កុម្ភៈ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និងជាប្រធានក្រុមប្រឹក្សាគាំពារនៃមូលនិធិគាំពារ កុមារវៀតណាម បានទទួលជួបសន្ទនាជាមួយលោក Choi Byung Oh ប្រធាន សម្ព័ន្ធក្រុមហ៊ុន Fashion Group Hyungji របស់កូរ៉េខាងត្បូង។
អនុប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Fashion Group Hyungji របស់កូរ៉េខាងត្បូង
(VOVworld) - នាព្រឹកថ្ងៃទី៩ កុម្ភៈ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និងជាប្រធានក្រុមប្រឹក្សាគាំពារនៃមូលនិធិគាំពារកុមារ វៀតណាម បានទទួលជួបសន្ទនាជាមួយលោក Choi Byung Oh ប្រធាន សម្ព័ន្ធ ក្រុមហ៊ុន Fashion Group Hyungji របស់កូរ៉េខាងត្បូង។នៅទីនេះលោកស្រី  Nguyen  Thi Doan បានវាយតំលៃខ្ពស់ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុនHyungji វិនិយោគទុន ចូលក្នុងខេត្ត Bac Giang ភាគខាងជើងវៀតណាម។ទន្ទឹមនឹងការ អភិវឌ្ឍន៍ បណ្ដាញអាជីវកម្ម អង្គភាពអាជីវកម្មកូរ៉េខាងត្បូងក៏បានបង្ហាញពីការទទួល ខុស ត្រូវខាងសង្គមចំពោះជនក្រីក្រ នារីរស់តែម្នាក់ឯងនៅទ្វីបអាស៊ី ក្នុងនោះ មានវៀតណាមផង។ លោកស្រី Nguyen Thi Doan បានចែករំលែកថា បើទោះ បីជាបក្សនិងរដ្ឋ វៀតណាមបានមានគោលនយោបាយ កម្មវិធីជាច្រើនសំរាប់ កុមារក្ដី ប៉ុន្តែការ រួមដៃរបស់សហគមន៍គឺសំខាន់និងចាំបាច់ណាស់។ នៅជំនួបនេះដែរ លោកស្រី Nguyen Thi Doan បានធ្វើជាកាក្សិណសាក្សីនៅពិធី ទទួលជំនួយជាទឹកប្រាក់ចំនួន៥០ពាន់ដុល្លាអាមេរិកដែលសម្ព័ន្ធក្រុមហ៊ុន  Fashion Group Hyungji ជូនមូលនិធិគាំពារកុមារវៀតណាម៕

More