អនុប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយគ្រួសារកសិករផលិតពូកែ។
17/07/2012 07:52
VOV-នារសៀលថ្ងៃទី១៦កក្កដានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានទទួល ជួបគណៈប្រតិភូគ្រួសារកសិករនិងសហករណ៍គំរូ ចំនួន៨១នាក់មកចូលរួមសន្និសីទ “វាលស្រែគំរូធំ” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៨កក្កដានៅក្រុង ហាណូយ។

“វាលស្រែគំរូធំ” VOV-នារសៀលថ្ងៃទី១៦កក្កដានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀត ណាម Nguyen Thi Doan បានទទួលជួបគណៈប្រតិភូគ្រួសារកសិករនិង សហករណ៍គំរូចំនួន៨១នាក់មកចូលរួមសន្និសីទ “វាលស្រែគំរូធំ” ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី១៨កក្កដានៅក្រុងហាណូយ។ មានមតិសំណេះសំណាល ជាមួយគណៈប្រតិភូ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា បក្សរដ្ឋ នឹងអនុវត្តបណ្ដាដំណោះស្រាយបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បី ប្រជាកសិករពង្រីកសម័ត្ថភាពពលកម្មច្នៃប្រឌិតផ្លាស់ប្តូរថ្មីឥតឈប់ឈររួម ចំណែកជាច្រើនជាងទៅក្នុងជោគជ័យនៃបុព្វហេតុកសាងនិងអភិវឌ្ឍន៍ កសិកម្មកសិករនិងជនបទ។ លោកស្រីបានថ្លែងមតិដូច្នេះថា “ការទាមទារនាបច្ចុប្បន្នចំពោះកសិកម្ម-កសិករ-ជនបទគឺត្រូវផលិតមួយ ទ្រង់ទ្រាយធំ មានចរិតលក្ខណៈផលិតកម្មទំនិញ ឆ្លើយតបនឹងតម្រូវការរបស់ ទីផ្សារពិភពលោក។ បើចង់បានដូច្នេះត្រូវមានទំនាក់ទំនងជិតស្និទ្ធពីអង្គភាព អាជីវកម្មអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងដល់ប្រជាកសិករ។ អ្នកដឹកនាំអ្នក គ្រប់គ្រងត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងកម្មវិធីវាលស្រែមាសនេះ៕”
Related





